ស្អប់ស្បែកមុខមានខ្លាញ់ណាស់មែនទេ? ប្រើទឹកឃ្មុំមានប្រសិទ្ធភាពលឿនដូចផ្លេកបន្ទោរ

តើស្បែកមុខរបស់អ្នកមានជាតិខ្លាញ់មែនទេ? អ្នកប្រហែលបារម្ភរឿងចេញមុនហើយ។ មានផលិតផលជាច្រើនអះអាងថាអាចគ្រប់គ្រងជាតិខ្លាញ់លើមុខបាន ប៉ុន្ដែវាមានតែធ្វើឱ្យស្បែករបស់អ្នកស្ងួតថែមប៉ុណ្ណោះ។

អ្នកប្រហែលជាមិនចង់បានស្បែកមុខខ្លាញ់ទេ ហើយមានតែវិធីមួយប៉ុណ្ណោះដែលអាចជួយអ្នកបាន។

* ទឹកឃ្មុំ ៖ ទឹកឃ្មុំគឺមានអំណាចណាស់។ វាល្អសម្រាប់ស្បែកមុខនិងជំងឺផ្សេងៗ ប្រសិនបើប្រើវាស្រស់ៗ។ ហើយរបៀបប្រើរបស់វាគឺ
- បន្ទាប់ពីលាងមុខរបស់អ្នកជាមួយនឹងទឹក ជូតមុខឱ្យស្ងួត។
- ដួសទឹកឃ្មុំ ១ ស្លាបព្រាបាយលាបលើផ្ទៃមុខ។ ហាមយកម្រាមដៃលូកចូលក្នុងកែវទឹកឃ្មុំ។
- ទុកចោល ១៥ ទៅ ២០ នាទី។
- លាងមុខចេញ និងជួតឱ្យស្អួតជាមួយនឹងកន្សែងជាការស្រេច។ អនុវត្តឱ្យបានញឹកញាប់ ដើម្បីឃើញលទ្ធផលឆាប់រហ័ស៕

adverise with khmeread