រថយន្តដាច់ជា៣កំណាត់ រងរបួសមនុស្សធ្ងន់៣នាក់ ដោយសារបើកបុកថ្មភ្នំ

ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ប្រភេទឡានស្ទូច ធុនតូច មួយគ្រឿង បើកបរ ក្នុងល្បឿនលឿន ជ្រុលទៅបុក ថ្មភ្នំចម្លាក់ដែលគេដាក់ នៅចិញ្ចើមផ្លូវ បណ្ដាលឱ្យអ្នកជិះចំនួន៣នាក់ រងរបួសធ្ងន់ ហើយរថយន្ដរងការខូចខាត ដាច់ជា ៣កំណាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីវេលា ម៉ោង១២ និង ២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុច ខាងមុខ បុរីហ្រ្គេនភ្នំពេញ តាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ ស្ថិតនៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយលឿងពាក់ ស្លាកលេខ ភ្នំពេញ 2AP 3314 រងការខូចខាត ក្រឡាប់ ដាច់ម៉ាស៊ីន ចេញក្រៅ មើលមិនយល់។ ដំបូងរថយន្ដបង្កធ្វើដំណើរ តាមបណ្ដោយ ផ្លូវភ្នំពេញហាណូយ បើកយ៉ាងលឿន ក្នុងទិសដៅ ពីត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុ ផ្លូវរាងកោង ហើយមេឃភ្លៀងទៀត ក៏រេចង្កូតទៅបុកផ្ទាំងថ្មភ្នំ លាន់ដូចគ្រាប់បែក ដែលគេទុកចម្លាក់រូបព្រះនិង រូបផ្សេងៗទៀត បណ្តាលឱ្យអ្នកជិះទាំង៣នាក់ វ័យប្រហែល៣០ជាង ខ្ទាតចេញមកក្រៅ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្រ្គោះ បន្ទាន់ដឹក ទៅមន្ទីរពេទ្យ ភ្លាមៗមិនទាន់ស្គាល់ឈ្មោះ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ជំនាញចរាចរណ៍ ខណ្ឌ សែនសុខ មកយករថយន្ត ទៅរក្សាទុក ដើម្បីដោះស្រាយថ្ងៃក្រោយ៕

adverise with khmeread