ប្រព័ន្ធការពារទឹកជំនន់ថ្មីរបស់ក្រុងហូជីមិញ បូមទឹកលិចផ្លូវ ប្រើពេលត្រឹម ១៥ នាទី, ប្រជាជននាំគ្នាសាទរ

ការបន្ថែមប្រព័ន្ធបូមទឹកជន់លិចនៅផ្លូវក្នុងទីក្រុងហូជីមិញកំពុងទទួលបានការសរសើរថា ជាជោគជ័យមួយ បន្ទាប់ពីវាបូមទឹកជន់លិចផ្លូវយ៉ាងមានប្រសិទ្ធភាពត្រឹមតែ ១៥ នាទី។

ផ្នែកនៃផ្លូវ Nguyen Huu Canh ក្នុងខណ្ឌប៊ិញថាញ់ត្រូវបានជន់លិចដោយទឹកភ្លៀងនិងទឹកឡើងខ្ពស់កាលពីល្ងាចថ្ងៃព្រសហ្បតិ៍មិ្សលមិញ ដោយបង្កការស្ទះផ្លូវខ្លះអំឡុងពេលវេលាចេញពីធ្វើការ។

យោងតាមការសង្កេតរបស់ក្រុមអ្នកកាសែតយុវជន Tuoi Tre ការស្ទះចរាចរណ៍លាតសន្ធឹងលើបណ្ដោយផ្លូវប្រមាណមួយគីឡូម៉ែត្រឯណោះ ដោយបង្កឱ្យរថយន្តរលត់ជាច្រើនគ្រឿង នៅកន្លែងទឹកជន់លិចលើកំណត់ផ្លូវនេះ។

ទោះយ៉ាងណា ការកកស្ទះមិនបានអូសបន្លាយយូរឡើយដោយសារម៉ាស៊ីនបូមទឹកពិសេសដែលបានដំឡើងនៅក្នុងតំបន់នោះ ដោយទឹកជំនន់ត្រូវបានបូមចេញពីផ្លូវ Nguyen Huu Canh ទៅកាន់ទន្លេសាយហ្គនត្រឹម ១៥ នាទី។

យោងតាមលោក Thai Quoc Hung ដែលជាប្រជាជនរស់នៅតាមបណ្ដោយផ្លូវខាងលើបានឱ្យដឹងថា ផ្លូវ Nguyen Huu Canh នៅតែជន់លិចអំឡុងទឹកជោរ ឬភ្លៀងខ្លាំងនិងមធ្យម ប៉ុន្តែដោយសារបច្ចេកវិជ្ជាថ្មីនេះ ទឹកលិចលែងជាបញ្ហា ហើយអ្នករស់នៅក្នុងតំបន់ក៏រីករាយដែរ៕

adverise with khmeread