Arsenal អាចនឹងដាក់សំណើផ្ទេរ Raheem Sterling ដើម្បីជំនួស Alexis Sanchez

          ក្រុមកាំភ្លើងធំ Arsenal អាច​នឹង​ដាក់សំណើ​ថ្មីមួយ​ដើម្បីផ្ទេរ​ខ្សែបម្រើ Raheem Sterling នៅ​ខែមករា។

          គ្រូបង្វឹក​ក្រុមកាំភ្លើង​ធំ​ Arsenal លោក Arsene Wenger ពេញ​ចិត្ត​ខ្សែបម្រើ​របស់​​ Man City ហើយ​ការទទួល​បាន Sterling អាចជា​ដំណោះ​ស្រាយ​មួយ​ចំពោះអនាគត​របស់ Alexis Sanchez ។

          ក្រុម​ City ខកខានមិនបាន​ផ្ទេរ Sanchez កាលពីដំណាច់រដូវ​ក្តៅ​ នៅពេល​ក្រុម​ Arsenal ជឿថា ពួកគេ​មាន​បំណង​យក​ Sterling ធ្វើ​ជា​ផ្នែក​នៃកិច្ច​ព្រម ព្រៀង។

          គ្រូបង្វឹក​របស់​ក្រុម Man City លោក Pep Guardiola ​​អះអាងថា កីឡាករ​វ័យ២២​ឆ្នាំ​រូបនេះ​មិន​មែនសម្រាប់​លក់ទេហើយថា Arsenal គឺជា​អ្នកទាមទារ​យកកីឡាកររូបនេះ។

          នៅពេលនេះ Arsenal អាចនឹងដាក់សំណើជាថ្មីដើម្បីផ្ទេរ Sterling ខណៈ​ពួកគេ​ចង់បានកីឡាករ​រូបនេះដើម្បី​ជំនួស​ Sanchez៕​

adverise with khmeread