adverise with khmeread 1

កូនអ្នកមាន​ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​សេរី​ទំនើប​បុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង រង​ការខូចខាត​២​ល្វែង

    ភ្នំពេញ ៖ ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ល្វែង​បាន​រង​ការខូចខាត និង​បាក់​ថ្ម​រាយប៉ាយ ដោយសារតែ​បុរស​ជា​កូនអ្នកមាន​ម្នាក់​ផឹកស៊ី​ស្រវឹងស្រា​ជោគជាំ បើករថយន្ត​សេរី​ទំនើប​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ ក្នុង​ល្បឿន​យ៉ាង​លឿន បត់​បួង​ចង្កូត​ជ្រុល​ទៅបុក​ពេញទំហឹង ។​

     ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងជើង​ផ្សារ​អូរ​ឬ​ស្សី តាម​បណ្តោយ​ផ្លូវ​លេខ​១៣៩ ស្ថិតក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មករា ។​

          ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប ម៉ាក​រ៉េ​ង​រ៉ូ​វ័រ ពណ៍​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-9997 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​កូនអ្នកមាន​អំណាច​ម្នាក់ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​លេខ​១៣៩ បួង​ចង្កូត​មិនទាន់បាន​ជ្រុល​ទៅបុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង បណ្តាលឱ្យ​ខូចខាត​ចំនួន​២​ល្វែង និង​បាក់​ជញ្ជាំង​ថ្ម​រាយប៉ាយ ចំណែក​រថយន្ត​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព និង​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ ហើយ​សំណាងល្អ​មិនមាន​អ្នករងរបួស ។​

          ប្រភព​បន្តថា បន្ទាប់ពី​បង្កហេតុ​បុរស​បើករថយន្ត​បង្ក​បាន​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​ទាំង​ទទ្រេតទទ្រោត និង​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ហើយ​បន្តិចក្រោយមក​មាន​រថ​យន្ត​សេរី​ទំនើប​បានមក​យក​ជនរងគ្រោះ​ទៅផ្ទះ និង​ឱ្យ​បងប្អូន​ទៅ​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​រងគ្រោះ ។ ក្រោយមក​ភាគី​ខាង​រថយន្ត​បានធ្វើ​ការចចារ​ជាមួយ​ម្ចាស់ផ្ទះ ដោយ​ធានា​ជួយ​ជុល​ទ្វារផ្ទះ​សង​វិញ ប៉ុន្តែ​ត្រូវ​តម្កល់​លុយ​ទុក​១០០០​ដុល្លារ រង់ចាំ​ជួសជុល​រួចរាល់​ទើប​ប្រគល់ឱ្យ​វិញ ដោយ​ព្រមព្រៀងគ្នា​ហើយក៏​បើករថយន្ត​ចេញទៅ​តែម្តង ៕​

adverise with khmeread

មតិយោបល់