adverise with khmeread 2

ឆក់​កាបូប​ជនជាតិ​បរទេស​ដួល​ម៉ូតូ​ហើយ​ប្រតាយប្រតប់​គ្នា​សន្តិសុខ​ឃើញ​បាញ់​១​គ្រាប់​ឡើងលើ​ផ្អើល​ជនសង្ស័យ​ភ័យ​គេចខ្លួនបាត់

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស​បានសម្រេច ហើយក៏​ដួល​ម៉ូតូ រួច​ក៏ត្រូវ​ជនរងគ្រោះ​ចាប់​ហើយ​ប្រតាយប្រតប់​គ្នា ពេល​សន្តិសុខ​ប្រទះឃើញ​បាន​បាញ់​ឡើងលើ​គំរាម​មួយ​គ្រាប់ ជនសង្ស័យ​ភ័យ​លើក​ម៉ូតូ​រត់​គេចខ្លួនបាត់ ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ​លេខ​៣០២ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

          ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ​បរទេស​២​នាក់​ប្តី​ប្រព​ន្ឋ​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​វីវ៉ា ពណ៍​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មកពី​ក្រោយ និង​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជា​ជនជាតិ​បរទេស ដែល​អង្គុយ​ពីក្រោយ ។​

    ពេលនោះ​ស្ត្រី​រងគ្រោះ​បាន​ទាញ​ដាវ​ជនសង្ស័យ​ដែល​អង្គុយ​ក្រោយ បណ្តាលឱ្យ​វេ​ចង្កូត​ម៉ូតូ​ដួល ហើយ​ក៏បាន​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក ភ្លាមនោះ​ក៏មាន​អ្នកឃើញ​ហេតុការណ៍​នេះ​បាននាំគ្នា​ស្រែក​ចោរៗ ទើប​សន្តិសុខ​ដែល​យាម​នៅក្បែរនោះ​លឺដូច្នេះ បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​មួយ​គ្រាប់​ដើម្បី​គំរាម ទើប​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​លើក​ម៉ូតូ​ឡើង គេចខ្លួនបាត់​តែម្តង ។​

          ភ្លាមនោះ​សមត្ថកិច្ច និង​កម្លាំង​កងរាជអាវុធហត្ថ​បាននាំគ្នា​មក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​បានត្រឹមតែ​រើស​វិទ្យុទាក់ទង និង​មួកសុវត្ថិភាព​ដែល​ជនសង្ស័យ​ជ្រុះ​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ ចំណែក​ជនរងគ្រោះ​ក៏​មិនបាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នោះដែរ ។​

    ប្រជាពលរដ្ឋ​ដែល​បានមក​មើល​ហេតុការណ៍​នេះ​បាននាំគ្នា​រិះគន់ថា នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ជាពិសេស​ផ្លូវ​កន្លែងកើតហេតុ ស្ទើរ​រាល់​យប់​គឺ​តែងតែ​កើតមាន​ករណី​ឆក់​ជា​ញឹកញាប់ ដូច្នេះ​បាន​សំ​ណូ​រ ពរ​ដល់​សមត្ថកិច្ច​មូល​ដ្ឋា​ន​មេត្តា​ចាត់​កម្លាំង​ល្បាត​នៅ​មូលដ្ឋាន​នេះ​ឱ្យបាន​ជាប់​ជាប្រចាំ​ផង ដោយសារតែ​គ្មាន​សុវត្ថិភាព​សោះ ៕​

adverise with khmeread

មតិយោបល់