iPhone 8 ចេញលក់ភ្លាមនៅទីក្រុងឡុងដ៍ ស្ងាត់មនុស្សដូចចោរលួចសោះ ព្រោះតែ

ថ្មីៗនេះ ក្រុមអ្នកកាសែតនៅ Business Insider បានធ្វើដំណើរហាងរបស់ក្រុមហ៊ុន Apple នៅផ្លូវ Regent Street ក្នុងទីក្រុងឡុងដ៍ ដើម្បីចូលរួមកម្មវិធីនៃការដាក់លក់ទូរស័ព្ទ iPhone 8 ហើយគេមិនសូវឃើញមានមនុស្សច្រើនចូលរួមនោះឡើយ។

ពីមុន Apple បានប្រាប់អតិថិជនរបស់ខ្លួនឱ្យទិញទូរស័ព្ទតាមអនឡាញ ប៉ុន្តែជាធម្មតាគេតែងឃើញមានមនុស្សច្រើនកកកុញឈរតម្រង់ជួរនៅថ្ងៃចេញលក់ទូរស័ព្ទ។

មូលហេតុដែលមិនសូវមានមនុស្សច្រើន ប្រហែលជាពួកគេរង់ចាំការចេញលក់ទូរស័ព្ទ iPhone X នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ៕

adverise with khmeread