បុរសអនាថា ឃើញកណ្តុរលួចស៊ីចំណី, ពេលចាប់បាន កណ្តុរផ្តល់ចម្លើយដ៏ភ្លឺភ្នែកមួយ

រឿងនិទាន៖ ថ្ងៃមួយ បុរសអនាថាវ័យក្មេងម្នាក់ ឃើញកណ្តុរលួចចំណីរបស់គាត់ ។ 

បុរសអនាថានិយាយថា "ហេតុអីឯងមកលួចពីខ្ញុំ? ខ្ញុំជាបុរសគ្មានផ្ទះសម្បែង តើឯងមិនអាចលួចពីអ្នកមានជាងនេះបានទេ?"។

កណ្តុរ "នេះជាវាសនារបស់អ្នក។ អ្នកអាចមានត្រឹមរបស់របរចំនួន ៨ មុខប៉ុណ្ណោះ។ មិនថាអ្នកខំប្រឹងសុំទានយ៉ាងណាទេ អ្នកនឹងនៅតែមានត្រឹមរបស់ទាំង ៨ នេះ"។ 

បុរសអនាថាវ័យក្មេង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា "ហេតុអីនេះជាវាសនារបស់ខ្ញុំ?"។

កណ្តុរឆ្លើយតបវិញថា "ខ្ញុំមិនដឹងទេ។ អ្នកគួរព្យាយាមសួរព្រះពុទ្ធទៅ ទើបដឹង"។ 

ដូច្នេះបុរសអនាថាក៏បន្តដំណើរដើម្បីទៅជួបព្រះពុទ្ធ។ 

បន្ទាប់ពីដើរអស់ជាច្រើនម៉ោង គាត់ក៏សម្រេចចិត្តសម្រាកសិន។ 

គាត់បានឃើញផ្ទះខ្ទម និងគ្រួសារថ្លៃថ្នូរមួយបានចេញមកស្វាគមន៍គាត់។

បន្ទាប់ពីស្តាប់រឿងរ៉ាវរបស់បុរសអនាថានេះរួច ពួកគេបាននិយាយថា "យើងមានកូនស្រីម្នាក់ តែ គ មិនអាចនិយាយបានទេ។ តើអ្នកអាចសួរព្រះពុទ្ធបានទេថាតើពួកយើងត្រូវធ្វើអ្វីដើម្បីឱ្យនាងអាចនិយាយបាន?"។

ព្រឹកឡើង បុរសអនាថាបានថ្លែងអំណរគុណម្ចាស់ផ្ទះចំពោះការផ្តល់កន្លែងស្នាក់នៅ និងសន្យាសួរព្រះពុទ្ធនូវសំណួររបស់ពួកគេ។

ពេលធ្វើដំណើរតាមផ្លូវ គាត់បានជួបឥសីម្នាក់ ដែលសួរសំណួរគាត់ផងដែរ។

ឥសី៖ "តើអ្នកអាចសួរព្រះពុទ្ធបានទេ តើខ្ញុំត្រូវធ្វើអ្វីទើបអាចឡើងឋានសួគ៌បាន"។ 

បុរសវ័យក្មេងនោះបន្តដំណើរទៅមុខដោយពាំនាំការសន្យាសួរសំណួរទាំងអស់នោះ ហើយចៃដន្យបានអណ្តើកជួយចម្លងខ្លួនឆ្លងកាត់ទន្លេមួយ ហើយក៏ក្លាយជាមិត្តនឹងអណ្តើកនោះ។

អណ្តើកក៏មានសំណួរចង់សួរទៅព្រះពុទ្ធដែរ។ 

អណ្តើក "តើអ្នកអាចសួរព្រះពុទ្ធបានទេ ថាតើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីក្លាយជានាគ?"។ 

បុរសវ័យក្មេងអរគុណអណ្តើក ហើយបន្តដំណើរទៅមុខទៀត។ 

ទីបំផុត បុរសវ័យក្មេងនោះបានជួបព្រះពុទ្ធដូចបំណង។ 

ព្រះពុទ្ធបានប្រកាសថា ព្រះអង្គអាចឆ្លើយសំណួរបានតែ ៣ ប៉ុណ្ណោះ។ ប៉ុន្តែបុរសអនាថា មានសំណួរដល់ទៅ ៤ ដូច្នេះ គាត់បានគិតគូរយ៉ាងល្អិតល្អន់។

គាត់គិតអំពីសត្វអណ្តើក ដែលរស់នៅ ៥០០​ ឆ្នាំ ចង់ក្លាយជានាគ។ ឥសីរស់នៅ ១០០០ ឆ្នាំ ចង់ឡើងឋានសួគ៌។ នារីម្នាក់ ត្រូវរស់នៅទាំងគ មិនអាចនិយាយបានអស់មួយជីវិត។ 

បន្ទាប់មក គាត់ក៏សម្រេចចិត្តសួរសំណួររបស់គេទាំងអស់។ 

បន្ទាប់ពីបានស្តាប់សំណួរទាំង ៣ នោះរួច ព្រះពុទ្ធបានផ្តល់ចម្លើយយ៉ាងដូច្នេះ "អណ្តើកមិនមានបំណងចាកចេញពីភាពស្រណុកសុខស្រួលក្នុងស្នូករបស់ខ្លួនទេ ដូច្នេះហើយវាបានបញ្ឈប់អណ្តើកនោះមិនឱ្យក្លាយជានាគបានឡើយ។ ចំណែកតាឥសីតែងកាន់ឈើច្រត់របស់ខ្លួនជានិច្ច ហើយឈើនោះហើយជាអ្នកបង្ខាំងគាត់មិនឱ្យឡើងឋានសួគ៌បាន។ ចំពោះនារីគម្នាក់នោះវិញ នាងនឹងអាចនិយាយបានវិញ នៅពេលនាងជួបគូប្រចាំជីវិតរបស់នាង"។

នៅតាមផ្លូវធ្វើដំណើរត្រឡប់ទៅវិញ បុរសអនាថាវ័យក្មេងនោះបានប្រាប់គ្រប់គ្នានូវចម្លើយដែលទទួលបាន។ 

ដើម្បីជាការតបស្នងសងគុណវិញ អណ្តើកបានឱ្យពែក្សទាំងអស់ក្នុងស្នូកទៅបុរសវ័យក្មេងនោះ។ 

អណ្តើកនិយាយថា "អរគុណហើយ ខ្ញុំលែងត្រូវការពែក្សនិងស្នូកនេះទៀតហើយ ព្រោះឥឡូវខ្ញុំបានក្លាយជានាគហើយ"។ ហើយនាគនោះក៏ហោះចេញបាត់ទៅ។ 

ឥសីមុននឹងចាកចេញទៅឋានសួគ៌ ក៏ប្រគល់ឈើច្រត់ដល់បុរសអនាថា។ 

បុរសវ័យក្មេងនោះឥឡូវមានទ្រព្យសម្បត្តិពីអណ្តើក និងសីលពីឈើច្រត់ឥសី។ គាត់បានត្រឡប់ទៅផ្ទះគ្រួសារ ដែលបានផ្តល់ទីជម្រកបណ្តោះអាសន្នដល់គាត់។ 

នៅពេលកំពុងប្រាប់ចម្លើយដល់ពួកគេ កូនស្រីនោះបានចុះពីកាំជណ្តើរ រួចនិយាយថា "តើបុរសម្នាក់នេះមែនទេ ដែលបានមកទីនេះកាលពីអាទិត្យមុន?"។ 

នារីវ័យក្មេង និង បុរសដែលធ្លាប់តែក្រីក្រគ្មានផ្ទះសម្បែងពីមុន ឥឡូវបានរកឃើញគូប្រចាំជីវិតរបស់ខ្លួន៕

adverise with khmeread