លោក Simon Cowell នឹងផ្តល់កិច្ចសន្យាថ្មីដល់តារាចម្រៀង Mel B

          លោក Simon Cowell គ្រោងសង្គ្រោះ​តារាចម្រៀង Mel B ដែលកំពុង​មាន​វិបត្តិ​ ហើយលោកគ្រោងផ្តល់​កិច្ច​សន្យា​ថ្មីដែលមានទឹកប្រាក់ជិត​២លាន​ផោន។

          លោក Simon Cowell ដែលជាមហាសេដ្ឋីផ្នែកកម្មវិធីកម្សាន្ត​បានបង្ហើប​ប្រាប់ពី​របៀបដែលលោកនឹង​ផ្តល់​កិច្ចសន្យាមួយឆ្នាំទៀតដល់​ Mel B ជាចៅក្រម​នៅកម្មវិធី American`s Got Talent ។

          Mel B វ័យ៤២​ឆ្នាំជាសមាជិកក្រុម Spice Girl កំពុងមានបញ្ហាក្តីក្តាំ​ជាមួយ​នឹង​ផលិតករភាពយន្តលោក Stephen Belafonte ដែលជា​ស្វាមីហើយ​អ្នកទាំង​ពីរ​នឹងឡើង​តុលាការនាពេលខាងមុខនេះ។

          ប៉ុន្តែលោក Cowell បានបញ្ជាក់ថា សមាជិកចៅក្រម​ផ្តល់ពិន្ទុ​ក្នុងកម្មវិធី​នេះ​នឹងរក្សាទុកដដែល។​​ លោកបន្តថា “​វាជារឿងអស្ចារ្យ​ណាស់ក្នុងការបំពេញ​ការ​ងារជាមួយ​ Mel B។ ខ្ញុំនិយាយដោយត្រង់ នាងអាចមានការឈឺចាប់ ប៉ុន្តែនាង​មានទឹកចិត្តល្អ។ ខ្ញុំនឹងមិនកែប្រែសមាជិកចៅក្រមនេះទេ។ ខ្ញុំនឹងមិនផ្លាស់ប្តូរ​ទេ”។

          ការបង្ហាញកាយវិកាដ៏ទន់ភ្លន់របស់លោក Simon កើតមាន បន្ទាប់ពី​មាន​ព័ត៌មានថា Mel B នឹងបាត់បង់ប្រាក់៣៨លានផោន​របស់នាង​ ហើយ​នាងនៅ​សល់​តែ​៩៦១ផោន​ប៉ុណ្ណោះក្នុងធនាគារ៕

adverise with khmeread