adverise with khmeread Jennifer lawrence gifs pictures

ជេន​នី​ហ្វើ ឡ​រិ​ន បរិច្ចាគ​ប្រាក់​២​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​កុមារ

​តារា​ហូលីវូដ ជេន​នី​ហ្វើ ឡ​រិ​ន (Jennifer Lawrence) បាន​បរិច្ចាគ​ប្រាក់​២​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង​កំណើត​របស់​នាង​។ 

​មូលនិធិ​របស់​តារា​ស្រី​ក្នុង​រឿង “Hunger Games” បាន​បរិច្ចាគ​ប្រាក់​មួយចំនួនធំ​ដល់​ម​ន្ទីរ​ពេទ្យ Kosair Children `s Hospital ក្នុង​ទីក្រុង​កំណើត Kentucky ដើម្បី​បង្កើត​មណ្ឌល​គាំពារ​សុខភាព​កុមារ Jennifer Lawrence Foundation Cardiac Intensive Care Unit ។ 

​សារ​តាម​វីដេអូ​ដែល​ប្រកាស​ពី​ការបរិច្ចាគ ឡ​រិ​ន បាន​និយាយថា “​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់ខ្ញុំ ដើម្បី​ជួយ​ដល់​កុមារ​និង​អ្នក​ថែទាំ​កុមារ ខ្ញុំ​ពុះពារ​ដើម្បី​គាំទ្រ​ដល់​បុព្វ​ហេតុនេះ​និង​បរិច្ចាគ​ប្រាក់​បន្ថែម​២​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​កុមារ​ដ៏​ក្លាហាន​ទាំងនេះ​”​។​

​អំឡុង​ដំណើរ​ទៅ​ស្រុកកំណើត​ថ្ងៃបុណ្យ​ណូអែល ជេន​នី​ហ្វើ បានធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​សប្បាយរីករាយ ដោយ​ចំណាយពេល​ទៅសួរសុខទុក្ខ​ពួកគេ​ដល់​មន្ទីរពេទ្យ​តែម្តង​។​

​កាលពី​ឆ្នាំ​២០១៤ ជេន​នី​ហ្វើ ក៏បាន​ទៅ​ទស្សនកិច្ច​មន្ទីរពេទ្យ​ម្តង​រួចហើយ និង​បាន​សម្រាក​ពី​ការថត​រឿង “X-Men: Apocalypse” នៅ​ប្រទេស​កាណាដា​កាលពី​ខែសីហា ដើម្បី​ចំណាយពេល​ជាមួយ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ Shriners Hospital for Children៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់