ស្រវឹងធ្លាក់ភ្នែក បើករថយន្ត បុកបង្គោលភ្លើងស្តុប

ភ្នំពេញ ៖​ យុវជនម្នាក់ស្រវឹងជោគបើករថយន្ត បុកបង្គោលភ្លើងស្តុប បណ្តាលឱ្យរលុងបង្គោលស្តុបរងការខូចខាតបន្តិចបន្តួច ហើយរថយន្តកំពិតមុខ បែកធុងទឹក ផ្ទុះពោងទាំង២ ទៅមុខលែងរួច តែម្តង​ កាលពីវេលាម៉ោង២ និង៥០នាទីយប់រំលងអាធាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧​ នៅចំណុចកណ្តាលស្តុបបូកគោរ​ តាមបណ្តោយផ្លូវវិថីម៉ៅសេងទុង កែង និងផ្លូវមហាវិថីព្រះមុនីវង្សស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ប៉ូលិសនិយាយឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបារឡែន ពណ៌ទឹកប្រាក់ មានស្លាកលេខភ្នំពេញ 2AO.5745 បើកបរដោយយុវជនម្នាក់ ស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវវិថីម៉ៅសេងទុងក្នុងទិសដៅពីរលិចទៅកើត ខណៈមកដល់ចំណុចស្តុបបូកគោរផ្លូវកែង និងផ្លូវមហាវិថីព្រះមុនីវង្សក៏បត់ទៅឆ្វេង តែដោយសារបើកលឿនពេកបួងចង្កូតមិនទាន់បណ្តាលឱ្យបុកបង្គោលភ្លើងស្តុបរងការខូចខាតបន្តិចបន្ទួច ចំណែករថយន្តកំពិតមុខបែកធុងទឹកផ្ទុះពោងទាំ២ទៅមុខលែងរួច។ ទាក់ទងនិងហេតុការណ៍ខាងលើនេះពុំមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

adverise with khmeread