ភ្លើងឆេះរោងចក្រផលិតស្បែកជើងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅរោងចក្រផលិតស្បែកជើង ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី២៤ កញ្ញា ២០១៧។

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា រថយន្តការិយាល័យពន្លត់អគ្គិភ័យបានបញ្ជូនទៅជួយធ្វើអន្តរាគមន៍ចំនួន ៩គ្រឿង និងកំពុងប្រតិបត្តិការបាញ់ពន្លត់ជួយសង្គ្រោះ។

ព័ត៌មានលម្អិតនឹងជូននៅពេលក្រោយ៕

adverise with khmeread