តារាបង្ហាញម៉ូត Kylie Jenner មានផ្ទៃពោះជាមួយមិត្តប្រុសជាតារាចម្រៀងរែប

តារាបង្ហាញម៉ូតដ៏ស្រស់ស្អាត kylie Jenner វ័យ២០ឆ្នាំ​និង​មិត្តប្រុស​របស់ នាង​ដែល​ជាតារាចម្រៀងរែបបាន​បង្ហើបប្រាប់​ពីរឿងសម្ងាត់​ផ្ទាល់ខ្លួនដល់មិត្តភក្តិ ជាច្រើន។

អ្នកទាំងពីរ​បានប្រាប់មិត្តភក្តិជិតស្និទ្ធថា ឆាកជី​វិតរបស់ពួកគេនឹងផ្លាស់​ប្តូរ​ក្នុង​ពេល​ឆាប់ៗនេះ។

Kylie ដែលមិនទាន់ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះបានថតរូប​ភាពមុន​នេះនិងចែករំលែករូបភាពជាមួយមិត្តភក្តិ​របស់នាង។​ តារាស្រីរូបនេះបានប្រើ​ឈុត​​អាវយឺតពណ៌ខ្មៅនិង​ឈរថតជាក្រុម​ហើយយកដៃស្ទាបក្បាលពោះ​របស់​នាង។

Kylie និង​ Travis បានទាក់ទងគ្នាតាំងពីខែមេសាឆ្នាំនេះ។ កន្លងមក Kylie ក៏ធ្លាប់មាន​ទំនាក់​ទំនងជាមួយតារាចម្រៀងរែប Tygaមួយរយ:ពេលយូរ​ផងដែរ៕

adverise with khmeread