កូនស្រីលោកប្រធានាធិបតីនៃប្រទេស Azerbaijan រងការរិះគន់ដោយសារ បង្ហោះរូបភាពស៊ែលហ្វីពេលឪពុកកំពុងថ្លែងសុន្ទរកថា

លោកប្រធានាធិបតី Ilham Aliyev វ័យ៥៥ឆ្នាំកំពុងថ្លែងទៅកាន់បណ្តាមេ ដឹកនាំ​ពិភពលោកនៅទីក្រុងញូវយ៉កអំពីសង្គ្រាមដ៏បង្ហូរឈាមកាលពីឆ្នាំ​១៩៩២​នៅ​ Nagorno-Karabakh ហើយពេលនោះគេបានប្រទះឃើញ​កូនស្រីរបស់​លោក​ឈ្មោះ Leyla វ័យ៣៣ឆ្នាំបង្ហោះរូបភាពស៊ែលហ្វីគួរឲ្យចង់សើចទៅវិញ។

ដោយបង្វែរទូរស័ព្ទដាក់ចំពីមុខរបស់ខ្លួន រូបភាពរបស់នាង Leyla ត្រូវបាន គេ​ផ្សាយ​ផ្ទាល់ទូទាំងពិភពលោកចេញពីសាលមហាសន្និបាតអង្គការសហប្រជា ជាតិ ហើយ​រូប​ភាពនេះបានបន្ថែមភាពអាម៉ាស់កាន់តែខ្លាំងដល់​មេដឹកនាំ Azerbaijan រូប​នេះ​។

ដំបូងគេឃើញ Leyla អាយុ៣៣ឆ្នាំ​កំពុងស្តាប់សុន្ទរកថា​ឪពុក​របស់​នាង​ដោយ​យក​ចិត្ត​​ទុកដាក់ ខណៈពេលនាងកំពុងអង្គុយនៅក្បែរម្តាយ Mehriban វ័យ៥៣ ឆ្នាំ​។

ប៉ុន្តែ​មិនដល់ពីរនាទីផង នាងចាប់ផ្តើមបង្វែរទូរស័ព្ទរបស់នាងមករកខ្លួន នាង​ហើយថតរូបតែម្តង។ រូបភាពរបស់នាងត្រូវបានគេចាប់អារម្មណ៍គ្រប់គ្នា​ ហើយអ្នកប្រើប្រាស់បណ្តាញ​សង្គមបាន​ចំអកដាក់នាងបន្ទាប់ពីសុន្ទកថានេះ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះ Mekhanik បាននិយាយថា “នេះ គឺជា​កង្វះការយល់ដឹងពីវប្បធម៌និងភាពល្ងីល្ងើ​របស់កូនអ្នកមាន។ មានន័យថា ឪពុកម្តាយរបស់​ពួកគេបានចិញ្ចឹមពួកគេតាមរបៀបនេះ”។

តាមទីភ្នាក់ងារព័ត៌មាន​ APA របស់ Azerbaijan បានឲ្យដឹងថា លោកប្រធា​នាធិបតី Aliyev បានថ្លែងសុន្ទរកថាដើម្បី​អំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌ​កម្ម​លើ​ប្រ​ទេសអាម៉េនី៕

adverise with khmeread