adverise with khmeread Mary tony

កាមេរ៉ា​បង្កប់​នេះ​បាន​ថត​នូវ​សកម្មភាព​ស្ត្រី​ចំណាស់​ម្នាក់​នៅផ្ទះ​តែឯង​, អ្វីដែល​វា​បង្ហាញ​គឺ​ពិតជា​ធ្វើ​ខ្លោចចិត្ត​រក​អ្វី​ផ្ទឹម​ពុំបាន​ឡើយ​

​    ​យើងទាំងអស់គ្នា​សុទ្ធតែ​ត្រូវ​ចាស់​នៅ​ថ្ងៃ​ណាមួយ ប្រសិនបើ​យើង​សំណាងល្អ យើង​នឹង​អាច​រក្សា​សុខភាព​បាន​មាំទាំ​។ យើង​ភាគច្រើន​គឺអាច​មិន​រស់​ដល់​អាយុ ៩៨ ឆ្នាំ​ដូច​លោកយាយ Mary Tony ដែលជា​ប្រធានបទ​នៃ​វីដេអូ​ដែល​យើង​នឹង​និយាយ​នៅ​ខាងក្រោម​នោះទេ​។ នៅពេល​អ្នកមើល​វីដេអូ​គួរឱ្យខ្លាច​ចិត្ត​នេះ​ចប់ វា​នឹង​ធ្វើឱ្យ​អ្នក​សញ្ជឹងគិត​មួយសន្ទុះ​ដល់​មនុស្ស​ចាស់ ដែល​អ្នក​ធ្លាប់​ស្គាល់​ហើយ​កើត​ជំងឺ​ឯកោ​ដូច​គាត់​។ 

​    ​ចំណងជើង​វីដេអូ​នេះ​គឺ "Junk Mail" (​ហែក​សំបុត្រ​ចោល​) ព្រោះ​នៅពេល​លោកយាយ​ពុំមាន​មជ្ឈមណ្ឌល​មនុស្ស​ចាស់រ​ស់​នៅ​ដូច​គេ គាត់​គ្មានអ្វី​ត្រូវធ្វើ និង​គ្មាន​នរណាម្នាក់​និយាយ​លេង​ជាមួយ​គាត់​នោះទេ​។ លោកយាយ​រស់នៅ​តែម្នាក់ឯង ហើយ​គ្មាន​នរណាម្នាក់​មកលេង​គាត់​សូម្បី​ម្នាក់​។ លោកយាយ​បាន​ប្រាប់​អ្នក​សម្ភាសន៍​ម្នា​ក់ថា គាត់​ត្រូវតែ​ធ្វើ​អ្វីមួយ​បើ​មិន​ដូច្នោះ​ទេ​គាត់​ច្បាស់​ជា​ឆ្កួត​ជាមិនខាន ដូច្នេះហើយ​ទើបបានជា​លោកយាយ​អង្គុយ​ហែក​សំបុត្រ រួច​ដាក់​ក្នុង​កាបូប ហើយ​យកទៅ​បោះចោល​រាល់ថ្ងៃ​។ 

​    ​ក្រុម​អ្នក​ផលិត​វីដេអូ​ឯកសារ​អំពី​លោកយាយ ហៅថា​ក្រុម Voyager បានចាប់ផ្តើម​បេសកកម្ម​មួយ​ដើម្បី​ផ្តិត​យក​ជីវភាព​ពិត​របស់​លោកយាយ​អាយុ ៩៨ ឆ្នាំ​រូបនេះ ដែល​រស់នៅ​ដោយ​គ្មាន​ការយកចិត្តទុកដាក់ ឬ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ​របស់គាត់​ឡើយ​។ មនុស្ស​គ្រប់គ្នា​ត្រូវការ​ការទាក់ទង​គ្នា និង​ក្តី​ស្រឡាញ់​ពីគ្នា​ទៅវិញទៅមក​។ វា​ជា​រឿង​គួរឱ្យ​ត្រេកអរ លោកយាយ​បានទទួល​នូវ​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ពី​មជ្ឈមណ្ឌល​មើលថែ​មនុស្ស​ចាស់​មួយ ចំពេល​ដែល​ភាព​ឯកា​របស់​លោកយាយ​កំពុក​ពិបាក​ទ្រាំ​រក​អ្វី​ថ្លែង​ពុំបាន​។ គ្រួសារ​របស់គាត់​រវល់​គ្រប់គ្នា​មិនអាច​មកលេង​លោកយាយ​បាន​នោះទេ​។ នៅពេល​ក្រុម​ផលិត​ឯកសារ​សួរ​គាត់​ថា តើ​គាត់​មាន​អារម្មណ៍​យ៉ាងណា​អំពី​ស្ថានភាព​រស់នៅ​របស់គាត់ គាត់​បាន​ឆ្លើយថា "​ខ្ញុំ​មិន​ខ្វល់​ទេ ថា​តើ​ខ្ញុំ​នឹងធ្វើ​អ្វី​? ខ្ញុំ​នឹង​ទៅ​ទីណា​? ខ្ញុំ​រស់នៅ​ដោយ​ពឹង​ខ្លួនឯង​"​។ 

​    ​សាច់រឿង​របស់លោក​យាយ Mary គឺ​មិន​ខុស​អ្វី​ពី​មនុស្ស​ចាស់ជរា​ច្រើន​នាក់​ទៀត ដែល​ត្រូវ​សាច់ញាតិ​មិន​អើពើ​ចំពោះ​ជីវិតចុងក្រោយ​របស់​ពួកគាត់​នោះឡើយ​។ វីដេអូ​នេះ​ក៏​ជាការ​ក្រើនរំលឹក​ដ៏​សំខាន់​អំពី​ឥទ្ធិពល​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​តាមរយៈ​ការ​មកលេង​បន្តិចបន្តួច បើ​មិនបាន​ញឹកញាប់​។ លោកយាយ Mary បាន​សម្តែង​ការរំភើប​ចិត្តខ្លាំង​ចំពោះ​ការ​មកលេង​លោកយាយ​ពី​សំណាក់​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​មួយ ដែល​បានធ្វើឱ្យ​លោកយាយ​ស្រក់​ទាំង​ភ្នែក​ទាំង​ក្តី​ដឹងគុណ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ ហើយ​លោកយាយ​បាន​និយាយថា "​ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា​ណាស់​ដែល​បានមក​លេង​...​វា​ធ្វើឱ្យ​ខ្ញុំ​រីករាយ​ណាស់ ហើយ​ខ្ញុំ​នឹងមិន​បំភ្លេច​រឿងនេះ​បានឡើយ​"​។ 

​    ​សូម​ចែករំលែក​សាច់រឿង​រប​ស់លោក​យាយ Mary ជាមួយ​គ្រួសារ និង​មិត្តភក្តិ​តាម Facebook ទាំងអស់គ្នា​៕ 

 

 

adverise with khmeread
ប្រភព៖ វ៉ាយដុនយូត្រាយឌីស

មតិយោបល់