adverise with khmeread 0x600

ពាក្យសុំ​ការងារ​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុនមក​, ពិតជា​អស្ចារ្យ​!

    ​នេះ​គឺជា​ពាក្យសុំ​ការងារ​ពិតប្រាកដ​មួយ ដែល​ត្រូវ​បានដាក់​ទៅ​ហាង McDonald's ក្នុង​រដ្ឋ​ផ្លរីដា​កាលពី​ឆ្នាំ ២០១៤​។ ហើយ​ប្រាកដ​ណាស់ បុរស​ដែល​បានដាក់​ពាក្យសុំ​ការងារ​នៅ​ហាង​នេះ​គឺ​ពិតជា​ទទួលបាន​ការងា​រ​ដូច​ចិត្ត​គាត់​មែន នេះ​គឺ​ដោយសារតែ​ភាពស្មោះត្រង់​របស់គាត់​!​

​ឈ្មោះ​: Jeremy Skitt​។​

ភេទ​: មិនទាន់មាន​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​រកមើល​ហើយ​ថា​តើ​គួរ​ដាក់​ប្រុស ឬ​ស្រី ឬ​ភេទ​ទី​បី​។​

តំណែង​ដាក់​ពាក្យសុំ​: ទម្រេត​ខ្លួន​ដេក​ឱ្យ​ស្រួលខ្លួន​។ ហាហា​។ ប៉ុន្តែ​និយាយ​លេងសើច​អី ការងារ​អី​ក៏​ធ្វើ​ដែរ​។ ប្រសិនបើ​ខ្ញុំ​អាចដាក់​ការងារ​ជាប់​បានធ្វើ ខ្ញុំ​នឹងមិន​មក​ដាក់​ពាក្យសុំ​តំណែង​តូច​ទាប​នៅទីនេះ​ទេ​។ 

ប្រាក់ខែ​ចង់បាន​: ១៨៥.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​បូក​ទាំង​ជម្រើស​ភាគហ៊ុន​របស់​ហា​ង និង កញ្ចប់​ថវិកា​ក្រោយ​ឈប់​ធ្វើការ​។ ប្រសិនបើ​ធ្វើ​មិន​រួច​ទេ ដាក់​តម្លៃ​ប្រាក់ខែ​ចេញមក ហើយ​យើង​និយាយ​តថ្លៃ​គ្នា​។ 

ការអប់រំ​: មាន​គឺ​ពិតជា​មាន​ហើយ រឿង​អី​ថា​អត់​។ 

តំណែង​ការងារ​ចុងក្រោយ​បំផុត​: ឈ្លោះ​ជាមួយ​អ្នកគ្រប់គ្រង​។​

ប្រាក់ខែ​ការងារ​ចាស់​: ថោក​ជាង​លាមក​។​

សមិទ្ធផល​គួរឱ្យកត់សម្គាល់​បំផុត​: បណ្តុំ​ប៊ិក​លួច​គេ និង​ដើរ​បក​ក្រដាស​ផ្សព្វផ្សាយ​តាម​ជញ្ជាំង​ផ្ទះ​គេ​។​

ហេតុផល​ដែល​អ្នក​ចាក​ចេញពី​ការងារ​ចាស់​: គួរឱ្យ​ធុញទ្រាន់​ពេក​។​

ម៉ោង​ដែល​អាចធ្វើ​ការ​បាន​: គ្រប់ពេល​ទាំងអស់​។​

ម៉ោង​ដែល​ពេញចិត្ត​ធ្វើការ​: ១:៣០ ដល់ ៣:៣០ ថ្ងៃត្រង់​, ថ្ងៃ​ចន្ទ អង្គារ និង​ព្រហស្បតិ៍​។ 

តើ​អ្នកមាន​ជំនាញ​ពិសេស​អ្វី​ទេ​?: មាន ប៉ុន្តែ​អាច​បញ្ចេញ​បានតែ​ជាមួយ​មនុស្ស​ស្គាល់គ្នា​ខ្លាំង​ប៉ុណ្ណោះ​។​

តើ​យើង​អាចទាក់ទង​ថៅកែ​បច្ចុប្បន្ន​របស់​អ្នក​បានទេ​?: ប្រសិនបើ​ខ្ញុំ​មាន​ថៅកែ តើ​ខ្ញុំ​នឹង​មក​ដាក់ពាក្យ​នៅទីនេះ​ទេ​?

តើ​អ្នក​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​អ្វី​ទេ​?: តើ​រួមភេទ​ជាមួយ​ឆ្មា​មានទោស​ដែរ​ទេ​? ប្រសិនបើ​នេះ​មិន​ចាត់ជា​បទល្មើស​ទេ​...​អ៊ីចឹង​មិន​ធ្លាប់​ប្រព្រឹត្តល្មើស​ទេ​។ 

តើ​អ្នកមាន​បញ្ហា​កាយសម្បទា​ដែល​ធ្វើឱ្យ​អ្នក​លើក​ទម្ងន់​ចាប់ពី ២២ គីឡូក្រាម​ឡើងទៅ​ពុំបាន​ដែរ​ទេ​?: បញ្ហា​ស្អី​?

តើ​អ្នកមាន​រថយន្ត​ជិះ​ទេ​?: ខ្ញុំ​គិតថា​សំណួរ​ដែល​គួរតែ​ត្រូវ​សួរ​ត្រង់ចំណុច​នេះ​គឺ "​តើ​អ្នកមាន​រថយន្ត​ដែល​អាច​បើក​ទៅមុខ​ដែរ​ទេ​?"​។ 

តើ​អ្នក​ធ្លាប់​ទទួល​ពានរង្វាន់ ឬ​ការទទួលស្គាល់​ស្នាដៃ​ណាមួយ​ទេ​?: ខ្ញុំ​ទើបតែ​ឈ្នះឆ្នោត​។ 

តើ​អ្នក​ជក់បារី​ទេ​?: ជក់​ទាល់តែ​ពេល​ភ្លើង​ឆេះ​ផ្ទះ​ខ្ញុំ​។​

តើ​អ្នក​គិត​ចង់​ធ្វើ​អ្វី​នៅ ៥ ឆ្នាំ​ខាងមុខ​ទៀត​?: រស់នៅ Bimmi ជាមួយ​កំពូល​តារា​បង្ហាញ​ម៉ូដ​ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ​ហើយ​គិតថា​ខ្ញុំ​ជាម​នុស្ស​អស្ចារ្យ​បំផុត​ក្នុង​លោក​។ ជាការ​ពិត ពាក្យ​ដែល​ខ្ញុំ​ដាក់​សុំ​ធ្វើការ គឺ​ដើម្បី​ចង់​ដេក​ស្រួល​បែប​នេះឯង​។ 

តើ​អ្នក​ហ៊ាន​បញ្ជាក់ថា​ព័ត៌មាន​ដែល​បាន​រៀបរាប់​ខាងលើ​គឺជា​ការពិត​ដែរ​ទេ​?: ខ្ញុំ​មិន​ហ៊ាន​បញ្ជាក់​ជាមួយ​ទេ តែ​ខ្ញុំ​ក៏​មិន​ខ្លាច​នឹង​បញ្ជា​ក់វា​ឱ្យ​អ្នក​បានឃើញ​នោះដែរ​។ 

​ចុះហត្ថលេខា​ទីនេះ​: ខ្យាដំរី​វ័ធ​កន្ទុយ​។ 

​ពេល​បាន​អាន​ពាក្យសុំ​ការងារ​នេះហើយ តើ​អ្នក​នៅ​គិតថា​ម្ចាស់​ក្រុមហ៊ុន​មិន​ចង់​ស្តាប់​ពាក្យពិត​ទៀត​មែន​ទេ​?៕  

adverise with khmeread
ប្រភព៖ វ៉ាយដុនយូត្រាយឌីស

មតិយោបល់