adverise with khmeread Punch

រ៉ឺម៉កកង់បីបុកជាមួយហុងដារបួសធ្ងន់២នាក់ ឡានពេទ្យឯកជន២ដណ្តើមគ្នា

     ភ្នំពេញ៖បុរស២នាក់បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាង​ម៉ូតូ​ហុងដាបុកជាមួយម៉ូតូរ៉ឺម៉កកង់បីឆ្លងផ្លូវនៅមុខវិទ្យាល័យជម្ពូវ័ន កាលពីវេលាម៉ោង ៧និង​៣០នាទី យប់ថ្ងៃទី៦ធ្នូឆ្នាំ២០១៥តាមបណ្តោយផ្លូវជាតិលេខ៤ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
    អ្វីដែលគួរកត់សម្គាល់នោះ គឺរថយន្តពេទ្យឯកជនចំនួន២គ្រឿង គឺ មន្ទីរពេទ្យ គីម សុង​ផ្សារដេប៉ូ និង មន្ទីរពេទ្យ ឃឹម រ៉ានី ទួលគោក បើកប្រជែងគ្នាមកដឹកលើកដណ្តើម​យក​ជន​រងគ្រោះម្នាក់មួយៗ ដាក់ឡានចេញទៅ ដូចគេចាប់ម៉ូយដាក់ឡានតាក់ស៊ីនៅក្រោមស្ពាន​អាកាសក្បាល់ថ្នល់អីចឹង  ។
   ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បើកម៉ូតូរ៉ឹម៉កកង់បី ទិស​ដៅពីកើតទៅលិច បញ្ច្រាស់ទិសដៅចរាចរណ៦។ ខណៈពេលបើកមកដល់មុខ​វិទ្យាល័យ​ហ៊ុនសែនជម្ពូវ័ន ម៉ូតូរ៉ឺម៉កកង់បីបានបើកឆ្លងផ្លូវទៅខាងស្តាំដៃ ពេលឆ្លងបានបន្តិច ក៏មាន​បុរសម្នាក់ជិះម៉ូតូ ហុងដាសេ១២៥ពណ៍ខ្មៅ ស៊េរី០១២ ជិះមកយ៉ាងលឿនទិសដៅពីលិច​ទៅកើត តាមផ្លូវជាតិលេខ៤ ទៅបុកចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យ​ភាគី​ម៉ូតូកង់បីរងរបួសបាក់ជើងខាងស្តាំ និងភាគីម៉ូតូរងរបួសបែកក្បាល,បែកមុខមាត់។ ចំណែក​យានជំនិះទាំងសងខាងរងការខូចខាតយ៉ាងដំណំ។
   ម៉ូតូ និងរ៉ឺម៉ក កង់បីត្រូវបានប៉ូលិសចរាចរខណ្ឌធ្វើការវាស់វែងយកទៅរក្សាទុកនៅផ្នែក​ចរាចរខណ្ឌពោធិ៍សែនជ័យ រង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកជនរងគ្រោះ​នៅ​មិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ ដោយសារតែឡានពេទ្យឯកជនយកលឿនពេក ។ប៉ុន្តែបើអ្នករបួសជាជនអនាថា ឬ អ្នកក្រីក្រវិញពួកគាត់មិនរវល់ឡើយ ពោលគឺបើកឡាន​ហួសតែម្តង។
     អ្វីដែលគួរកត់សម្គាល់នោះ គឺរថយន្តពេទ្យឯកជនចំនួន២គ្រឿង គឺ មន្ទីរពេទ្យ គីម សុង​ផ្សារដេប៉ូ និង មន្ទីរពេទ្យ ឃឹម រ៉ានី ទួលគោក បើកប្រជែងគ្នាមកដឹកលើកដណ្តើម​យកជន​រងគ្រោះម្នាក់មួយៗ ដាក់ឡានចេញទៅ ដូចគេចាប់ម៉ូយដាក់តាក់ស៊ីនៅក្រោម​ស្ពានអាកាស​ក្បាល់ថ្នល់អីចឹង  ។
    ក្នុងឱកាសនោះប្រជាពលរដ្ឋបានហៅរថយន្ត របស់រដ្ឋមកដឹកដែរ តែមកក្រោយគ្នាបន្តិច​តែប៉ណ្ណោះ ។ ពួកគាត់សំណូមពរដល់ក្រសួងសុខាភិបាលជួយយកភ្នែកមើល មន្ទីរពេទ្យឯក​ជនទាំង២នេះផង ពីព្រោះមន្ទីរពេទ្យទាំង២នេះ យកថ្លៃព្យាបាលថ្លៃកប់ពពក ហើយនៅពេល​ខ្លះអ្នករបួសអត់ព្រមជិះឡានពេទ្យឯកជនដោយសារតែតម្លៃព្យាបាល៕

adverise with khmeread

មតិយោបល់