adverise with khmeread Zenyk palagniuk artist justin timberlake portrait thread and

នេះ​មិនមែនជា​រូបគំនូរ​គូរ​ដោយ​ទឹក​ថ្នាំ​ទេ​, មើល​ឱ្យ​កៀក​ទើប​ដឹងថា​គំនូរ​នេះ​គូរ​ឡើង​ពីអ្វី​!

​    ​លោក Zenyk Palagniuk វិចិត្រករ​វ័យក្មេង​មកពី​អ៊ុយ​ក្រែ​ន ប្រើប្រាស់​តែ​ញញួរ អំបោះ និង​ដែកគោល​តែប៉ុណ្ណោះ​ដើម្បី​បង្កើត​រូបគំនូរ​ដ៏​អស្ចារ្យ​របស់គាត់​។ លោក​បាន​ប្រើពេល ២០០ ម៉ោង (៨​ថ្ងៃ​) និង អំបោះ ២៤ គីឡូម៉ែត្រ​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​នេះ​ឡើង​។ 

​    ​លោក Zenyk បាន​ប្រើ​ដែកគោល​ប្រហែល ១៣.០០០ គ្រាប់​ដើម្បី​បង្កើត​រូបភាព​របស់​តារាចម្រៀង Justin Timberlake ដែល​មើលទៅ​ដូចជា​រូប​ពិត​អស្ចារ្យ​ខ្លាំងណាស់​។ សូម​ទស្សនា​វីដេអូ​ខាងក្រោម អំពី​ដំណើរ​ការបង្កើត​រូប​តាំងពីដើម​រហូតដល់​ចប់​។ 

​    ​អ្នកប្រាជ្ញ Albert Einstein ធ្លាប់បាន​និយាយថា "​គំនិត​ច្នៃប្រឌិត​គឺជា​បញ្ញា​ដែល​គួរឱ្យ​សប្បាយរីករាយ​ណាស់​"​។ តើ​អ្នក​យល់​យ៉ាងណាដែរ​?៕

adverise with khmeread
ប្រភព៖ វ៉ាយដុនយូត្រាយឌីស

មតិយោបល់