adverise with khmeread Mourinhophone

ប្រិយមិត្ត Man Utd អង្វរ​ដៃ​ពីរ​សុំឱ្យ​ម្ចាស់​ក្លឹប​តេ​ទៅ​លោក Mourinho ក្រោយ​ចាញ់ Sunderland

​    ​ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប​បិសាច​ក្រហម Manchester United ប្រហែលជា​ត្រូវ​ទ្រាំ​ការឈឺចាប់​មួយ​រាត្រី​ទៀតហើយ បន្ទាប់ពី​ក្រុម​ខ្លួន​ចាញ់ Sunderland ២-១ កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។ 

​    ​កីឡាករ​ចាំទី David De Gea បានធ្វើ​ឱ្យចូល​ទី​ខ្លួនឯង​ចុង​ម៉ោង បន្ទាប់ពី​ការ​តែ​តបា​ល់ពី​កីឡាករ Lamine Kone ប្លាត​មក​ចំ​អ្នកចាំទី​រូបនេះ​។ 

​    ​កីឡាករ Anthony Martial គឺជា​អ្នក​តាម​ស្មើ​ឱ្យ Man U បន្ទាប់ពី​កីឡាករ Wahbi Khazri បាន​ស៊ុត​នាំមុខ​ឱ្យ​ក្រុម​ឆ្មា​ខ្មៅ​មុន ប៉ុន្តែ​ការពិត​គឺថា​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​គឺជា​រាត្រី​ដែល Man Utd លេង​អន់​បំផុត​មិន​ធ្លាប់មាន​ឡើយ​។ 

​    ​ក្រុម​ប្រិយមិត្ត Man Utd មានការ​ធុញទ្រាន់​ក្នុង​ចិត្ត​យ៉ាងខ្លាំង និង​បាន​ជះ​ការខកចិត្ត​របស់ខ្លួន​ទៅលើ​លោក Louis van Gaal ដែលជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម​។ 

​    ​ហើយ​អ្នកគាំទ្រ​ភាគច្រើន​បាននាំគ្នា​អង្វរ​ដៃ​ពីរ​សុំឱ្យ​លោក Ed Woodward ចាប់​ទូរស័ព្ទដៃ​រួច​តេ​ទៅ​លោក Jose Mourinho ភ្លាម​ទៅ ដោយ​អ្នកខ្លះ​និយាយ​ឌឺដង​តាម Twitter ថា តើ​លោក Ed Woodward តេ​ទៅ​លោក Jose Mourinho ហើយ​ឬ​នៅ​?៕ 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់