5089307041

ស្ថិតិ​នេះ​បង្ហាញថា Man U គួរ​បណ្តេញ​លោក Van Gaal ចេញ​ហើយ​

​    ​ឈានចូល​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ Manchester United រងគ្រោះ​រហូត​។ ការរំពឹង​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៤ របស់​បិសាច​ក្រហម​បាន​ជួប​ឧបសគ្គ​ម្តងទៀត​ខណៈដែល​ក្រុម​នេះ​បាន​ចាញ់ Sunderland ២-១​។ 

​    ​ប្រិយមិត្ត​ជាច្រើន​បាន​អំពាវនាវ​ឱ្យ​លោក Ed Woodward បណ្តេញ​លោក Louis Van Gaal ហើយ​តេ​ទៅ​លោក Jose Mourinho បន្ទាប់ពី​រសៀល​ដ៏​ឈឺចាប់​កាលពី​ថ្ងៃ​សៅរ៍​។ 

​    ​ហើយ​ស្ថិតិ​មិនគួរ​ឱ្យ​ជឿ​នេះ​បង្ហាញថា​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​បិសាច​ក្រហម​រូបនេះ​អន់​ដល់​កម្រិតណា​។ 

​    ​ពិន្ទុសរុប​បច្ចុប្បន្ន​ចំនួន ៤១ ពិន្ទុ​របស់ Man U គឺជា​ចំនួន​ពិន្ទុ​ទាប​បំផុត ដែល​ពួកគេ​ពុំ​ធ្លាប់​ជួបប្រទះ​ពីមុនមក​ទេ​នៅ​ដំណាក់កាល​នេះ​ក្នុង​រដូវ​កាល Premier League​។ 

​      រដូវ​កាល​មុន United មាន ៤៧ ពិន្ទុ ហើយ​ពិន្ទុ​ទាប​បំផុត​ពីមុន​របស់ខ្លួន​គឺ ៤៥ ពិន្ទុ​នៅ​រដូវ​កាល ២០១៣/២០១៤​។ ហើយ​វា​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ ដែល​ប្រិយមិត្ត MUtd មិន​សប្បាយចិត្ត​យ៉ាង​ដូច្នេះ​នោះ​៕ 

ខាងក្រោម​នេះ​គឺជា​ពិន្ទុ​ដែល Man U ទទួល​បានគិត​ត្រឹម​ខែកុម្ភៈ ក្នុង​រដូវ​កាល​នីមួយៗ​ចាប់ពី ៩២ រហូតដល់ ២០១៦៖

41 – 2015/16
47 – 2014/15
45 – 2013/14
65 – 2012/13
63 – 2011/12
57 – 2010/11
57 – 2009/10
62 – 2008/09
58 – 2007/08
63 – 2006/07
54 – 2005/06
56 – 2004/05
57 – 2003/04
50 – 2002/03
51 – 2001/02
62 – 2000/01
57 – 1999/00
53 – 1998/99
53 – 1997/98
53 – 1996/97
51 – 1995/96
54 – 1994/95
61 – 1993/94
47 – 1992/93

ប្រភព៖ មេត្រូ

មតិយោបល់