Image1

ក្រោយផឹកស៊ីសប្បាយ​ កើតទំនាស់កាប់គ្នារបួសធ្ងន់ម្នាក់, ជនបង្ករត់បាត់

   ស្ទឹងត្រែង :​ មានករណីផឺកស៊ីទំនាស់កាប់គ្នារបួសធ្ងន់ម្នាក់ជនបង្ករត់បាត់ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣កុម្ភ:ឆ្នាំ២០១៦ នៅចំណុចភូមិអន្លុងក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ។
​    ប៉ូលិសនិយាយថា​ មានករណីហិង្សាដោយចេតនា​ បង្កឡើងដោយជនសង្ស័យឈ្មោះ ឃុត ឆាំភេទប្រុស អាយុប្រហែល២៥ឆ្នាំ បានកាប់នឹងអាវុធសាមញ្ញមុខស្រួច មកលើឈ្មោះ ថន សុនី ភេទប្រុស អាយុ៣២ឆ្នាំ បណ្តាលឱ្យរបួសធ្ងន់ រីឯជនល្មើសបានរត់គេចខ្លួន ។ មូលហេតុផឹកស៊ីជាមួយគ្នាហើយមានទំនាស់ពាក្យសម្តី ។
   ក្នុងករណីខាងលើនេះអធិការដ្ឋានប៉ូលិសស្រុកថាឡារីវ៉ាត់កំពុងកសាងសំណុំរឿងទៅតុលាការខេត្តស្ទឹងត្រែងនិងសុំដីកាបង្កាប់ឱ្យចាប់ខ្លួនជនសង្ស័យខាងលើ៕

មតិយោបល់