adverise with khmeread Image2

អត់ការងារធ្វើ ណាត់វ៉ៃគ្នាលេង ត្រូវប៉ូលិសឃាត់ខ្លួន

   ឧត្តរមានជ័យ​ :​ ក្មេងទំនើង២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននៅ
  ស្រុកបន្ទយអំពិលនៅម៉ោង៩និង៥០នាទីយប់ថ្ងៃទី១៣កុម្ភ:២០១៦ម៉ោង៩:៥០នាទីដើម្បីយកមកអប់រំ ក្រោយពីក្មេងស្ទាវទាំងពីរបានណាត់វ៉ៃគ្នាលេង។
   ប៉ូលិសនិយាយថា​ ខណ:កម្លាំងប៉ូលិសកំពុងល្បាត ក៏ឃើញក្មេងស្ទាវវ៉ៃគ្នាហើយបានឃាត់ខ្លួនក្មេងទំនើងចំនួន02នាក់នៅចំណុចផ្លូវជាតិ លេខ56នៅឃុំគោកមន 1-ឈ្មោះរ៉ែល មួត ភេទ ប្រុសអាយុ23ឆ្នាំ 2-ឈ្មោះ គៀប គល់ភេទ ប្រុសអាយុ23ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិ ស៊ីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
​    ប៉ូលិសបន្តថា​ ជនទាំង២នាក់ខាងលើ មានបំណងធ្វើសកម្មភាពណាត់វ៉ៃគ្នាក្នុងនោះប៉ូលិសបានដកហូតវត្ថុតាងដុំថ្ម01ដុំ ដែកសរសៃចំនួន01និងដំបងឈើជ្រុងចំនួន01ព្រមទាំងម៉ូតូ01គ្រឿង ។
  ក្នុងករណីនេះប៉ូលិសបានឱ្យក្មេងស្ទាវទាំងពីរធ្វើកិច្ចសន្យារួចប្រគល់ឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្ត៕

adverise with khmeread

មតិយោបល់