adverise with khmeread 9f1ee91f632f7c7e490c938f6f8d081e

ស្មា​ត​ហ្វូ​ន​អាច​បង្ក​ជំងឺមហារីក​ដោយ​មិនដឹង​ខ្លួន​ប្រសិនបើ​អ្នក​ទុក​វា​នៅត្រង់​កន្លែង​...!

​    ​ប្រសិនបើ​អ្នក​ចង់ដឹងថា​តើ​ស្មា​ត​ហ្វូ​ន​ពិត​ជាមាន​គ្រោះថ្នាក់​ដល់​សុខភាព​មែន​ឬក៏​អត់ អ្នក​ប្រហែលជា​ត្រូវ​ចំណាយពេល​ស្តាប់​វីដេអូ​ពី​អង្គការ Environmental Health Trust មួយសន្ទុះ​សិន​ហើយ​។ លោកស្រី​វេជ្ជបណ្ឌិត Devra Davis អ្នកនិពន្ធ​សៀវភៅ​និយាយ​អំពី​គ្រោះថ្នាក់​នៃ​ការប្រើ​ទូរស័ព្ទដៃ “Disconnect–The Truth About Cellphone Radiation” បាន​កំពុងធ្វើការ​ស្រាវជ្រាវ​អំពី​គ្រោះថ្នាក់​របស់​ជាតិ​វិទ្យុសកម្ម​ដែល​ភាយ​ចេញពី​ទូរស័ព្ទ​របស់​អ្នក​។ 

​    ​ដូច​មនុស្ស​ជាច្រើន​ទៀត​ដែរ លោកស្រី​វេជ្ជបណ្ឌិត Davis មិន​ជឿថា​ស្មា​ត​ហ្វូ​ន​មាន​គ្រោះថ្នាក់​នោះឡើយ រហូតដល់​គាត់​សិក្សា​ឃើញ​វា ទើប​គាត់​ជឿ​។ ហើយ​ឥឡូវ ជាមួយនឹង​ភស្តុតាង​អំពី​ការសិក្សា​ថ្នាំពុល និង​អេ​ពី​ដេ​មី​សាស្ត្រ​ដើម្បី​គាំទ្រ​ការអះអាង​របស់ខ្លួន លោកស្រី​បាន​និយាយថា ជាតិ​វិទ្យុសកម្ម​របស់​ស្មា​ត​ហ្វូ​ន​មិន​ត្រឹម​តែមាន​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​ឆក់យក​ជីវិត​មនុស្ស​បាន​ទៀតផង​។ 

​      ក្នុង​បទ​បថ​កថា​មួយ លោកស្រី​បាន​ពន្យល់ថា​ផលប៉ះពាល់​ផ្នែក​ជីវសាស្ត្រ​របស់​ស្មា​ត​ហ្វូ​ន​មិន​ត្រូវបាន​ជាប់ទាក់ទង​នឹង​ថាមពល​របស់​វា​ទេ (​ព្រោះ​ខ្សោយ​ពេក​) តែ​ជាប់ទាក់ទង​នឹង​ការបញ្ចេញ​រលកសញ្ញា និង​សមត្ថភាព​ក្នុងការ​រំខាន​របស់​វា​ចំពោះ​ជាលិកា​ទន់ និង​ការជួសជុល DNA​។ ការលើកឡើង​នេះ​ឥឡូវ​បាន​ក្លាយជា​ទ្រឹស្តី​គួរឱ្យ​ទុកចិត្តបាន​បំផុត​សម្រាប់​ការយល់ដឹង​អំពី​ផលប៉ះពាល់​ដ៏​ទូលំទូលាយ​ដែល​បាន​រកឃើញ ជាពិសេស​ទាក់ទង​នឹង​ជំងឺមហារីក​តែម្តង​...​។ 

​    ​ករណី​មួយ​ដែល​ធ្វើឱ្យ​ភ្ញាក់ផ្អើល​បំផុត​ចំពោះ​ការរកឃើញ​របស់លោក​ស្រី​គឺ​សក្តានុពល​នៃ​ការបង្ក​ជំងឺមហារីក​ពី​សំណាក់​ស្មា​ត​ហ្វូ​ន​ចំពោះ​នារី​វ័យក្មេង​ម្នាក់ ដែល​គ្មាន​ប្រវត្តិ​ឬ​ធ្លាប់​ប៉ះពាល់​នឹង​មហារីក​ពីមុន​ទាល់តែសោះ តែ​ស្រាប់តែ​ពិនិត្យឃើញ​មហារីក​សុដន់​។ ករណីនេះ​ត្រូវបាន​លាតត្រដាង​កាលពី​ខែឧសភា​ឆ្នាំទៅ​នៅក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន​របស់​អង្គការ Environmental Health Trust​។ អ្វីដែល​គេ​រកឃើញ​គឺថា ស្ត្រី​វ័យក្មេង​រូបនោះ​មាន​ទម្លាប់​ដាក់​ទូរស័ព្ទ​ក្នុង​អាវ​ត្រ​នា​ប់​។ 

​     អ្នកឯកទេស​ខាង​ជំងឺមហារីក​ពីររូប គឺ​លោក Robert Nagourney និង John West បានធ្វើការ​សន្និដ្ឋានថា មានលទ្ធភាព​តែមួយគត់​ដែល​អាចរួមចំណែក​ដោយ​ផ្ទាល់​ចំពោះ​មហារីក​សុដន់​របស់​នាង នោះ​គឺ​ការ​ភាយ​វិទ្យុសកម្ម​ពី​ស្មា​ត​ហ្វូ​ន​។ អ្នកជំងឺ​បាន​និយាយថា នាង​បានដាក់​ស្មា​ត​ហ្វូ​ន​ដែល​បើក​អ៊ី​ន​ធឺ​ណេ​ត​ចោល​នៅក្នុង​អាវទ្រនាប់​របស់​នាង​។ ហើយ​អ្នកជំនាញ​ទាំង​ពីររូប​អះអាងថា នេះហើយ​ជា​កត្តារួម​ចំណែក​ដល់​ការកើត​ជំងឺមហារីក​សុដន់​របស់​នាង ព្រោះ​គួបផ្សំ​នឹង​បណ្តាញ​រលកសញ្ញា​អ៊ី​ន​ធឺ​ណេ​ត និង​ទូរស័ព្ទ គឺ​ធ្វើឱ្យ​ភាយ​នូវ​ជាតិ​វិទ្យុសកម្ម​ខ្ពស់​ណាស់​។​

​     ខណៈដែល​វេជ្ជបណ្ឌិត​របស់​នាង​មិនអាច​បញ្ជាក់បាន​ថា​ទូរស័ព្ទ​ពិតជា​បាន​បង្ក​ឱ្យ​នាង​កើត​ជំងឺមហារីក​មែន​ក៏​អត់​នោះ វា​បាន​ដើរតួ​ជាស​ញ្ញា​ព្រមាន​មួយ​មិន​ត្រឹមតែ​ចំពោះ​នារី​ដែល​ដាក់​ស្មា​ត​ហ្វូ​ន​ក្នុង​អាវទ្រនាប់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចំពោះ​អ្នក​ដែល​ទុក​ស្មា​ត​ហ្វូ​ន​នៅក្នុង​ហោប៉ៅ​ខោ ឬ​ហៅ​ប៉ៅ​អាវ​ផងដែរ​។ តាម​ក្បួន​ទូទៅ អ្នក​ចាំបាច់​ត្រូវតែ​ចៀសវាង​កុំ​កាន់​ស្មា​ត​ហ្វូ​ន​ជាប់​ខ្លួន​ឱ្យសោះ​។ ត្រូវ​ចាំ​ថា ទាក់ទង​នឹង​សារធាតុ​វិទ្យុសកម្ម កន្លែង​ដែល​គ្រោះថ្នាក់​បំផុត​គឺ​ក្នុង​រយៈ​ចម្ងាយ ៦ អ៊ី​ញ​ពី​កន្លែង​ដែល​អង់​តែ​ន​ស្មា​ត​ហ្វូ​ន​បញ្ចេញ​រលកសញ្ញា​។ អ្នក​មិន​ត្រូវឱ្យ​រាងកាយ​របស់​អ្នក​ស្ថិតនៅ​ក្បែរ​អង់​តែ​ន​ក្នុង​រយៈ​ចម្ងាយ​មួយ​នេះ​ទេ ឬ​បើ​យក​ល្អ​គួរ​ដាក់​ស្មា​ត​ហ្វូ​ន​ឱ្យនៅ​ទីណា​ឆ្ងាយ​ពី​ខ្លួនប្រាណ​តែម្តង​៕ 

adverise with khmeread
ប្រភព៖ វ៉ាយដុនយូត្រាយឌីស

អ្នកនឹងចូលចិត្ត

មតិយោបល់