adverise with khmeread Taylorswift kanyewest news

វ៉េ​ស និង ថា​យ​ល័​រ មាន​ជម្លោះ​ជាថ្មី​ដោយសារ​បទ​ចម្រៀង “Famous”

​មើលទៅ​តារាចម្រៀង ថា​យ​ល័​រ ស្វី​ហ្វ (Taylor Swift) និង ខេន​យែ វ៉េ​ស (Kanye West) ប្រហែលជា​មិនអាច​ក្លាយជា​មិត្ត​ល្អ​នឹង​គ្នា​ទេ​។ 

​ត្រឹមតែ​រយៈពេល​ប្រាំ​មួយខែ បន្ទាប់ពី​តារាចម្រៀង​ល្បី​ទាំង​ពីរបាន​បំភ្លេចចោល​ជម្លោះ​ដ៏​អូសបន្លាយ​របស់ខ្លួន​នោះ ស្វី​ហ្វ ម្ចាស់​អាល់​ប៊ុ​ម “1989” និង​តារាចម្រៀង​រែ​ប ខេន​យែ វ៉េ​ស ចាប់ផ្តើម​មាន​ជម្លោះ​ជាថ្មី​ម្តងទៀត​ជុំវិញ​ចង្វា​ក់រែប​របស់ វ៉េ​ស ក្នុង​បទ​ចម្រៀង​ថ្មី​ថា លោក​ធ្វើ​ឲ្យ ស្វី​ហ្វ ល្បីឈ្មោះ​។ 

​ខណៈពេល​បង្ហាញ​បទ​ចម្រៀង​ថ្មី “Famous” កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅដល់​ទស្សនិកជន​តាម​អន​ឡាញ​ប្រមាណ​២០​លាន​នាក់ វ៉េ​ស បានធ្វើ​រែ​ប​ក្នុង​បទ​ចម្រៀង​ថ្មី​ថា “​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​និង​ស្វី​ហ្វ នៅ​រួមរ័ក​ជាមួយគ្នា​។ ខ្ញុំ​បានធ្វើ​ឲ្យ​ស្រី​ម្នាក់​នោះ​ល្បីល្បាញ​”​។ 

​ជម្លោះ​នេះ កើតមាន​រយៈពេល​បួន​ថ្ងៃមុន​កម្មវិធី​ប្រគល់​ពាន Grammy នៅ​ទីក្រុង​ឡូ​ស​អែន​ជើ​ឡេស ទី​ដែល​ស្វី​ហ្វ ទទួលបាន​ការជ្រើសតាំង​សម្រាប់​ពាន​ចំនួន​៧ ហើយនឹង​ក្លាយជា​បេក្ខភាព​ឡើង​ច្រៀង​បើកឆាក​ផងដែរ​។ សម្រាប់ វ៉េ​ស ត្រូវបាន​ជ្រើសតាំង​សម្រាប់​ពាន​តែ​បួន​ប៉ុណ្ណោះ​។ 

​បទ​ចម្រៀង​ថ្មី​របស់ វ៉េ​ស សំដៅ​ដល់​ឧប្បត្តិហេតុ​នៅក្នុង​កម្មវិធី​ប្រគល់​ពាន 2009 MTV Video Music Awards (VMA) ដែល​ពេលនោះ លោក​ដណ្តើម​មីក្រូហ្វូន​ពី​ដៃ​របស់ ស្វី​ហ្វ អំឡុងពេល​នាង​ថ្លែង​សុន្ទរកថា​ទទួលពាន​និង​ប្រកាសថា បេ​យ៉​ន់​សេ គួរតែ​ទទួលបាន​ពាន​នេះ​។ 

​វ៉េ និង ស្វី​ហ្វ បានបញ្ចប់​ជម្លោះ​នៅក្នុង​កម្មវិធី VMA កាលពី​ខែសីហា​នៅពេល​នាង​បានប្រគល់​ពាន​កិត្តិយស​និង​កោតសរសើរ​ទេពកោសល្យ​របស់ វ៉េ​ស​។ ក្រោយមក វ៉េ​ស បាន​ផ្ញើ​ផ្កា​កុលាប​ស​មួយ​បាច់​ធំ ហើយ​នាង​ហៅ វ៉េ​ស ថា​ជា​មិត្ត​ល្អជា​រៀងរហូត​។ 

​វ៉េ​ស បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ស្វី​ហ្វ ដែល​អាល​ប៊ុ​ម “1989” របស់​នាង​លក់​អស់​ច្រើន​បំផុត​កាលពី​ឆ្នាំ​២០១៤​នោះ បាន​យល់ព្រម​ជាមួយនឹង​ទំនុកច្រៀង​សម្រាប់​បទ “Famous” នេះ​។ 

​វ៉េ​ស បាន​សរសេរ​តាម​បណ្តាញ​សង្គម​ទ្វី​ត​ធើ​ថា “​ខ្ញុំ​មិនបាន​មួយ​បង្កាច់​នាង​នោះទេ ហើយក៏​ខ្ញុំ​មិន​ធ្លាប់ធ្វើ​បែបនេះ​ដែរ​”​។ ប៉ុន្តែ ថា​យ​ល័​រ ស្វី​ហ្វ បាន​បដិសេធថា មិនបាន​យល់ព្រម​ទេ ហើយ​បាន​ហៅ វ៉េ​ស ថា ប្រុស​ស្អប់​ស្រី​៕​

adverise with khmeread

មតិយោបល់