ប៉ូលិសចិត្តបុណ្យជួយនារីម្នាក់ទើបនឹងសម្រាលកូនបាន ១៨ ថ្ងៃបានវិលទៅផ្ទះវិញ

កោះកុង ៖ កម្លាំងប៉ូលិសក្រុងខេមរភូមិន្ទ ល្បាតតាមដងផ្លូវ ក៏បានប្រទះ នារីម្នាក់កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ វេលម៉ោង៣ និង១៥នាទីរំលងអធ្រាត្រមានបីកូនក្មេង ដេកតាមមុខផ្ទះប្រជាពលរដ្ឋ រួចក៏បានបញ្ជូនមកសម្រាកនៅអធិការដ្ឋាន ប៉ូលិសក្រុងមួយយប់។

លុះដល់ព្រឹកឡើងកម្លាំងប៉ូលិសបានធ្វើការសាកសួរ នារីខាងលើ មានឈ្មោះ សុខ ចិន្តា ហៅ អាដា អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិ ២ ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល បានធ្វើដំណើរមកដល់ខេត្តកោះកុង នៅវេលាម៉ោង៨ និង១០ នាទីយប់ ដោយមានវិបត្តក្នុងក្រុមគ្រួសារ រីឯកូនតូចទើបតែសម្រាលបាន ១៨ ថ្ងៃ ប៉ុណ្ណោះ។

ដោយការអាណិតអាសូរប៉ូលិសចិត្តបុណ្យបានធ្វើការជួយសម្រួល ជាសាហុយ និងការធ្វើដំណើរដល់នារីខាងលើឱ្យវិលត្រលប់ទៅស្រុកកំណើតវិញ។ ប៉ូលិសបានផ្តាំផ្ញើបើសិនជាសាច់ញាតិបានឃើញ សូមទៅទទួលគាត់វិញផង៕

adverise with khmeread