មានកម្មការិនីប្រមាណ ៣០ នាក់នៅ តំបន់ 7NG បានដួលសន្លប់

កណ្តាល ៖ មានកម្មការិនីប្រមាណ៣០នាក់លើកម្មករសរុបចំនួន ១.៦០៥ នាក់ (ស្រី ១.៤២៧ នាក់) នៅរោងចក្រឥណ្ឌូចិន ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល តំបន់7NG បានដួលសន្លប់ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅវេលាម៉ោង១០ និង១០នាទីព្រឹកនៅថ្ងៃទី២៨ កញ្ញា ២០១៧នេះ។

ប្រភពបឋមពីកម្មករបាននិយាយថា មូលហេតុបណ្តាលឱ្យដួលសន្លប់ដោយមានក្លិនឆ្អាប និងឈ្ងៀមពេញរោងចក្រ។ បន្ទាប់មករដ្ឋបាលរោងចក្របានដឹកកម្មករមក ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។ ក្រៅពីនេះបានឱ្យកម្មករចេញមកផ្ទះ៕

adverise with khmeread