adverise with khmeread Gallstone

ព្រឺ​ឆ្អឹងខ្នង​! រកឃើញ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ចំនួន ១១.៩៥០ គ្រាប់​ក្នុង​ខ្លួន​ស្ត្រី​ម្នាក់​!

​    ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​គឺជា​បណ្តុំ​នៃ​ដុំ​រឹង​ភ្លឺ​ថ្លា​ដែល​កកើតឡើង​ខុសធម្មតា​នៅក្នុង​ថង់​ទឹក​ប្រ​ម៉ាត់ ឬ​បំពង់​ទឹកប្រមាត់​ពី​សារធាតុ​ទឹកប្រមាត់ កូ​ឡេ​ស្ទើ​រ៉ូ​ល និង​អំបិល​កាល់ស្យូម​។ គ្រោះ​ក្នុង​ថង់​ប្រមាត់​អាច​បង្ក​ការឈឺចាប់​ខ្លាំង និង​ធ្វើឱ្យ​ស្ទះ​បំពង់​ទឹកប្រមាត់​។ 

​      គ្រួស​ក្នុង​ថង់​ប្រមាត់​ចំនួន ១១.៩៥០ គ្រាប់​គឺជា​មូលហេតុ​ដែល​បង្ក​ឱ្យ​ស្ត្រី​ឥណ្ឌា​ម្នាក់​មកពី Kolkota រដ្ឋ West Bengal ប្រទេស​ឥណ្ឌា​រង​ការឈឺចាប់​យ៉ាងខ្លាំង​ក្នុង​ពោះ​។ ក្រុម​វេជ្ជបណ្ឌិត​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​គ្រួស​ចំនួន​យ៉ាងច្រើន​ក្នុង​ថង់​ប្រមាត់ ដែល​ពួកគាត់​បាន​រកឃើញ​នៅក្នុង​ថង់​ទឹក​ប្រ​ម៉ាត់​របស់​ស្ត្រី​ម្នាក់​នោះ​។ 

​    ​លោកស្រី Minati Mondal អាយុ ៥១ ឆ្នាំ​បាន​ទទួលរង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​គ្រួស​ក្នុង​ថង់​ប្រមាត់​ដោយ​បណ្តាលឱ្យ​ឈឺពោះ ឈឺក្រពះ និង​ចាល់​ជាតិ​អាស៊ីត​អស់​ជាង​ពីរ​ខែ​។ លោកស្រី​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ​។ បន្ទាប់ពី​ការធ្វើ​តេស្ត និង​ស្តាប់​តាម​ម៉ាស៊ីន​យូ​ត្រា​សោ​ន ក្រុម​វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា លោកស្រី​បានកើត​ដុំ​គ្រួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ថង់​ប្រមាត់​។ 

​    ​លោក​វេជ្ជបណ្ឌិត Makhan Lala Saha បាន​វះកាត់​យក​គ្រួស​ទាំងនោះ​ចេញ​ដោយ​ប្រើពេល​អស់​ជិត​មួយ​ម៉ោង​។ 

​    ​លោក​បាន​និយាយថា "​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ដុំ​គ្រួស​យ៉ាងច្រើន​ដែល​យើង​យក​ចេញពី​ថង់ទឹកប្រមាត់​របស់​អ្នកជំងឺ​។ ខ្ញុំ​មិន​នឹកស្មាន​ដល់​ថា​ថង់ទឹកប្រមាត់​អាច​ផ្ទុក​គ្រួស​បាន​ច្រើន​ដល់​ម្លឹ​ង​នោះឡើយ​។ ជំនួយការ​របស់ខ្ញុំ​ប្រើពេល ៤ ម៉ោង​ទម្រាំ​រាប់​គ្រួស​ទំហំ ២ ទៅ ៥ មិល្លីម៉ែត្រ​ទាំងនោះ​អស់​។ យើង​បាន​ប្រើពេល ៥០ នាទី​ដើម្បី​យក​វា​ចេញ​បាន​"​។​

​    ​វេជ្ជបណ្ឌិត Saha ក៏បាន​ធ្វើការ​ទាក់ទង​ជាមួយ​មហាវិទ្យាល័យ​ភូមិន្ទ​រោគសាស្ត្រ​ក្នុង​ទីក្រុង​ឡុង​ដ៍​ដើម្បី​ពិនិត្យ​មើលថា​តើ​ពួកគេ​នឹង​រក្សា​គំរូ​ដុំ​គ្រួស​របស់ លោកស្រី Minati នៅ​សារមន្ទីរ​ក្នុង​ទីក្រុង​ឡុង​ដ៍​បានដែរ​ឬក៏​អត់​៕ 

adverise with khmeread
ប្រភព៖ SizzlingFeed

មតិយោបល់