adverise with khmeread 508926432

កីឡាករ Juan Mata អាច​ទៅ​ចិន​ក្នុងតម្លៃ ៣០ លាន​ផោន​

​    ​តាម​សេចក្តីរាយការណ៍ ក្លឹប​បិសាច​ក្រហម Manchester United អាច​នឹង​បាត់បង់​កីឡាករ Juan Mata ទៅ​ក្របខ័ណ្ឌ​លី​ក​ចិន Chinese Super League​។ 

​    ​យោងតាម​វេ​ប​សាយ Sunday People ក្លឹប Atletico Madrid គឺជា​ក្លឹប​នាំមុខគេ​ក្នុង​ការទិញ​កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ ប៉ុន្តែ​បាន​ជួប​ការលំបាក​ក្នុងការ​បំពេញ​នូវ​តម្លៃ​ទាមទារ​ចំនួន ៣០ លាន​ផោន និង​ប្រាក់​បៀរ​វត្សរ៍ ១៧ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​កីឡាករ​រូបនេះ​។ 

​    ​ក្លឹប​ចិន​ចំនួន ៣ បាន​ចាប់អារម្មណ៍​លើ​កីឡាករ​ខ្សែបម្រើ ដែល​ស៊ុត​បាន ៤ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យគេ​ស៊ុត​បាន ៣ គ្រាប់​ក្នុងការ​ប្រកួត Premier League ចំនួន ២៦ ប្រកួត​រដូវ​កាល​នេះ​។ 

​    ​ទោះបី​ខ្សែបម្រើ​រូបនេះ​មាន​ចេតនា​ចង់​វិល​ទៅ​អេ​ស្ប៉ា​ញ​វិញ ក៏ប៉ុន្តែ​ទឹក​លុយ​ក្រាស់ក្រែល​កម្រិត​នេះ​ប្រហែលជា​នឹង​ពិបាក​ប្រកែក​ខ្លាំងណាស់​សម្រាប់​ផ្ទេរ​ទៅ​អាស៊ី​ចុង​បូព៌ា​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់