ផ្តុំគ្នាជក់គ្រឿងញៀន ត្រូវប៉ូលិសក្រសោបបាន៤នាក់

ភ្នំពេញ ៖ មនុស្សចំនួន៤នាក់មិននាំគ្នាចូលធ្វើការ បែរជាផ្តុំគ្នាជក់គ្រឿងញៀន ត្រូវបានកម្លាំងប៉ូលិសល្បាតប្រទះឃើញក្របួចចាប់បាននាំយកទៅធ្វើតេស្តទឹកនោម កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ក្រោយពីតេស្តទឹកនោមឃើញថា យុវជន២នាក់មានសារធាតុញៀន ចំណែកនារី២នាក់ទៀត អត់មានប៉ូលីសឱ្យវិលត្រឡប់ទៅវិញ។

ប៉ូលិសនិយាយថា មនុស្សទាំង៤នាក់ ដែលប៉ូលិសឃាត់សាកសួរ ទី១.ឈ្មោះ ភឿន ភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិថ្មី ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ, ទី២.ឈ្មោះ ឡោះ ប៊ុនលី ភេទប្រុស អាយុ១៩ឆ្នាំ ទើបមកពីស្រុកបាន៣ថ្ងៃ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិកាដេវិច ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ, ទី៣.ឈ្មោះ ចាន់ ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស រៀននៅសាលាជម្ពូវ័ន មានទីលំនៅភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី៤ .ឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគូរដណ្តឹង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។

ប៉ូលិសបន្តថា មនុស្សទាំង៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្រោយពីឃាត់ខ្លួននាំទៅអធិការដ្ឋានខណ្ឌ ហើយធ្វើតេស្តទឹកនោម រកឃើញ យុវជន២នាក់ មានសារធាតុញៀន។ ចំណែកនារី២នាក់ ធ្វើតេស្តទឹកនោម អត់ឃើញមានសារធាតុញៀន ត្រូវបានអនុញាតិឱ្យវិលត្រឡប់ទៅផ្ទះវិញ។

ក្រោយពីរកឃើញ ជនសង្ស័យ២នាក់ ប្រើប្រាស់គ្រឿងញៀន ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...