ការស៊ើបអង្កេតគណនីធនាគារលោក Duterte បង្ហាញថា គាត់មានប្រាក់ ១ ពាន់លាន PHP

ធ្វើតាមពាក្យបណ្ដឹងរបស់ព្រឹទ្ធសមាជិកលោក Antonio Trillanes IV ការិយាល័យ Ombudsman បានបញ្ជាក់កាលពីព្រហស្បតិ៍ថា គេរកឃើញប្រាក់យ៉ាងហោចណាស់ ១ ពាន់លានហ្វីលីភីន (PHP) (ប្រហែល ២០ លានដុល្លារអាមេរិក) មានក្នុងគណនីរបស់ប្រធានាធិបតី Rodrigo Duterte។

យោងតាមមរបាយការណ៍របស់ Reuters ការិយាល័យ Ombudsman បានបញ្ជាក់កាលពីថ្មីៗក្នុងសប្ដាហ៍នេះថា គេបានចាប់ផ្ដើមស៊ើបអង្កេតសកម្មភាពគណនីធនាគារមួយចំនួនរបស់លោក Duterte មុនរូបគាត់ត្រូវបានជ្រើសរើសជាប្រធានាធីបតីក្នុងឆ្នាំ ២០១៦។

ការបញ្ចេញឱ្យដឹងរបស់ការិយាល័យ Ombudsman គឺបានមកពីក្រុមប្រឹក្សាប្រឆាំងការលាងលុយ (AMLC)។

លោក Duterte បានបម្រើការជាចៅហ្វាយក្រុង អភិបាលរងនិងសមាជិកសភាក្នុងទីក្រុង Davao អស់ពេល ២ ទសវត្សរ៍។ ហើយគាត់បានបង្ហាញខ្លួនជាសារធារណៈតាំងពីឆ្នាំ ១៩៧៧ នៅពេលគាត់ក្លាយជាមេធាវីពិសេសនៅការិយាល័យអយ្យការទីក្រុង និងរកប្រាក់បាន ៤.៣៦៤ ដុល្លារក្នុងមួយខែ។

អំឡុងពេលយុទ្ធនាការកាលពីខែឧសភា លោក Trillanes បានចោទប្រកាន់រដ្ឋបាលក្រុង Davao ថាមានអ្នកធ្វើការខ្មោច ១,១ ម៉ឺននាក់មកបើកលុយសរុប ៧០៨ លាន PHP (១៣,៩ លានដុល្លារ) ក្នុងឆ្នាំ ២០១៤។ ហើយគាត់និយាយថា លុយទាំងនោះលាងតាមរយៈគណនីដោយផ្ទាល់របស់ Duterte និងកូនរបស់គាត់។

រដ្ឋបាលក្រុង Davao និងបុគ្គលិកផ្សេងទៀតបានបដិសេធការចោទប្រកាន់នេះ។ យ៉ាងណាមិញ ការនិយាយក្នុងពិធីគម្រប់ខួបលើទី ១២០ នៃក្រសួងយុត្តិធម៌កាលពីល្ងាចថ្ងៃអង្គារ លោក Duterte បាននិយាយថា គាត់ស្វាគមន៍អ្នករាល់គ្នាដែលចង់ត្រួតពិនិត្យទ្រព្យសម្បត្តិរបស់គាត់៕

adverise with khmeread