ឃាត់ខ្លួននារីម្នាក់ ក្រោយពីឃើញលួចម៉ូតូតាមរយៈកាមេរ៉ាសុវត្ថិភាព

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ បានទទួលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូម៉ូតូ (សន្តិសុខ ខារ៉ាអូខេ ស្លីមកាហ្វេ ឃាត់ ប្រគល់ឱ្យសមត្ថកិច្ច) ប្រព្រឹត្តនៅចំណុចក្នុងខារ៉ាអូខេ ស្លីមកាហ្វេ ដែលមានទីតាំងផ្ទះលេខ ៥២ ផ្លូវលេខ១១២ ក្រុមទី១១ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២ និង២០នាទីរំលងអាធ្រាត្រ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ញ៉ែម កល្យាណ ហៅ យ៉ាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៧ ផ្លូវលេខ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន ដែកសំរាប់កាច់កម៉ូតូចំនួន០១ និងម៉ូតូមួយគ្រឿងម៉ាក KYMCO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-2921 ដែលមានលេខម៉ាស៊ីន 2004156 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)។

ចំណែកជនរងគ្រោះឈ្មោះ អេង សុថេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ រថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-1610 ដែលមានលេខតួ និងលេខម៉ាស៊ីន : 8593801។

ប៉ូលិសបន្តថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៦ និង៣០នាទី ល្ងាច ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះមកចូលច្រៀងខារ៉ាអូខេ ស្លីមកាហ្វេ ជាមួយមិត្តភក្ដិរហូតដល់ម៉ោងប្រហែល៩និង៣០នាទី យប់ជនរងគ្រោះបានចុះពីខារ៉ាអូខេ មកមើល ម៉ូតូ ស្រាប់តែបាត់ម៉ូតូ។

ពេលនោះជនរងគ្រោះក៏ប្រាប់សន្តិសុខដែលយាមប្រចាំការនៅ ហាងខារ៉ាអូខេ និងម្ចាស់ហាង បានបើកកាមេរ៉ាសុវត្ថិភាពមើលក៏ឃើញជនសង្ស័យឈ្មោះ ញ៉ែម កល្យាណ ជាអ្នកមកច្រៀងខារ៉ាអូខេដែរ បានធ្វើសកម្មភាពកាច់សោកលួចម៉ូតូរបស់ជនរងគ្រោះ ហើយគេចខ្លួនទៅបាត់ ដោយបន្សល់ទុកនៅម៉ូតូមួយគ្រឿង KYMCO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CI-2921។

ក្រោយមកក៏មានឈ្មោះ ឈុន ចិន្ដា ភេទស្រី អាយុប្រហែល១៤ឆ្នាំ ដែលមកចូលច្រៀងខារ៉ាអូខេ ជាមួយជនសង្ស័យស្គាល់ផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ញ៉ែម កល្យាណ នៅផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៏នាំសន្តិសុខ និងសមត្ថកិច្ចទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ញ៉ែម កល្យាណ យកមកកាន់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...