adverise with khmeread Accident

ចេញពីរោងការបើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវបាក់​២កង់ និងម៉ូតូ១គ្រឿង

     ភ្នំពេញ ៖ បុរសម្នាក់បានចេញពីចូលរួមពិធីមង្គលការមិត្តភក្រ្តដោយទំនងជាស្រវឹងស្រាបានបើក រថយន្តហាយ​ឡែន​ឌ័រ ពាក់ស្លាកលេខ ខម បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់​២កង់ និងម៉ូតូ១គ្រឿងទៀត បណ្តាលឱ្យរងរបួស​ធ្ងន់ម្នាក់ ហើយរថយន្តហាយប្រ៊ីដពាក់ស្លាកលេខ ខម ដូចគ្នាមិនបានឃើញរបាំងថ្មដែលខ្ទាតមកកណ្តាលថ្នល់​ក៏​បុក​​​បន្ថែមមួយជាន់ទៀត បណ្តាលឱ្យរថយន្តបែកកង់ទៅមុខលែងរួច ។
     គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខសាលា អាយអាយស៊ី តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
     ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តហាយឡែនឌ័រ ពណ៍ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-5057 បើកបរដោយបុរសម្នាក់រួមជាមួយក្រុមគ្រួសារ ដោយទើបតែចេញមកពីមង្គលការ​មិត្តភក្រ្ត ហើយទំនងជាស្រវឹងស្រា​ផងនោះ បើកបរតាមបណ្តោយផ្លូវ​ជាតិលេខ២ ទិសដៅពីត្បូងទៅជើង ។
    ពេលមកដល់ចំណុចកើតហេតុបានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បាក់អស់ចំនួន​២កង់ និងបុកម៉ូតូធូដេ ពណ៍ផ្ទៃមេឃ មួយគ្រឿងទៀត បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
     ប្រភពបន្តថា ភ្លាមនោះក៏មានរថយន្ត​ហាយ​ប្រ៊ីដ ពណ៍ប្រផេះ ពាក់ស្លាកលេខ ខេមរភូមិន្ទ 09 2-5585 បើកបរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពី​ជើង​ទៅត្បូង មិនបានឃើញរបាំងថ្មដែលខ្ទាតមកកណ្ដាលថ្នល់ ក៏បុកបន្ថែមទៀត បណ្តាលឱ្យរថយន្តបែកកង់មុខ​ខាង​ឆ្វេងទៅមុខលែងរួច ។
      ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញធ្វើការវាស់​វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ ៕

adverise with khmeread

មតិយោបល់