លោកយាយ​អាយុ ៩១ ឆ្នាំ​សុខចិត្ត​ស្លាប់​ខ្លួន​ដើម្បី​ការពារ​ជីវិត​ឆ្មា​ពី​ព្យុះ​ថូ​ណា​ដូ​

​    ​លោក​ច​ន​បាន​ធ្វើជា​អ្នក​ពន្លត់អគ្គីភ័យ ៣៤ ឆ្នាំ​មកហើយៗ​ក្នុង​រយៈពេល​បី​ទសវត្សរ៍​កន្លងមកនេះ លោក​បានឃើញ​វិនាសកម្ម​រាប់មិនអស់ ប៉ុន្តែ​អ្វីដែល​លោក​ឃើញ​បន្ទាប់ពី​ព្យុះ​ថូ​ណា​ដូ​វាយប្រហារ​តំបន់​មួយ​របស់​អាមេរិក គឺ​ពិតជា​ធ្វើឱ្យ​គាត់​ក្តុកក្តួល​ក្នុង​ចិត្តជា​ខ្លាំង​។​

​    ​ខណៈ​កំពុង​ដើររក​មើល​តាម​គំនរ​បាក់បែក លោក​បាន​ប្រទេស​ឃើញ​សាកសព​ស្ត្រី​អាយុ ៩១ ឆ្នាំ​ម្នាក់ ដែល​ផ្ទះ​របស់គាត់​ត្រូវបាន​បោកបក់​ឱ្យ​រាប​ដល់​ដី​ដោយ​ព្យុះ​ថូ​ណា​ដូ​។ ទោះយ៉ាងណា អ្វីដែល​ធ្វើឱ្យ​គត់​តក់​ស្ល​ត់​បំផុត​គឺ​អ្វីដែល​គាត់​បាន​រកឃើញ​នៅក្នុង​ដៃ​របស់​លោកយាយ​។ វា​ជា​ឆ្មា​ចិញ្ចឹម​មួយ​ក្បាល ហើយ​នៅមាន​ជីវិត​នៅឡើយ​។ ស្ត្រី​ចំណាស់​ម្នាក់នេះ​បាន​បាត់​បង់ជីវិត​ដោយសារ​ការពារ​មិត្ត​ល្អ​បំផុត​របស់គាត់​។

​    ​វា​ជា​រឿង​គួរឱ្យ​សោកសៅ​បំផុត​។ ប្រសិនបើ​អ្នក​មិន​ជឿថា​សត្វ​ចិញ្ចឹម​គឺ​ប្រៀប​បីដូច​ជា​គ្រួសារ​មួយ​ទេ អ្នក​កំពុង​យល់ច្រឡំ​ធំ​ហើយ​។ ស្ត្រី​ម្នាក់នេះ​បានធ្វើ​ការលះបង់​ដល់​កម្រិត​កំពូល​របស់គាត់​ដើម្បី​ជួយ​មិត្តសម្លាញ់​របស់គាត់​៕

 

Cat
adverise with khmeread
ប្រភព៖ វ៉ា​យ​រ៉​ល​ណូ​វ៉ា​

អ្នកនឹងចូលចិត្ត