adverise with khmeread Detoxify your entire body in just 1 week

បន្សាប​ជាតិពុល​ពី​ក្នុង​ខ្លួន​ក្នុង​រយៈពេល​តែ ១ សប្តាហ៍​ប៉ុណ្ណោះ​!

​    ​រុក្ខជាតិ​មានគុណ​ប្រយោជន៍​ព្យាបាល​ដ៏​សក្តិ​សិទ្ធ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ អ្នក​ត្រូវតែមាន​ការអត់ធ្មត់​ខ្ពស់​ដើម្បី​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត​។

​    ​ជាក់ស្តែង​រមៀត​ស​គឺជា​គ្រឿងផ្សំ​សម្រាប់​បន្សាប​ជាតិពុល​បែប​ធម្មជាតិ​ដ៏​មាន​ប្រយោជន៍​បំផុត​។ វា​ជា​រុក្ខជាតិ​ដ៏​ខ្លាំងក្លា​មួយ ដែល​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​អត្ថប្រយោជន៍​សុខភាព​ជាច្រើន ក្នុងនោះ​រួមមាន​សមត្ថភាព​របស់​វា​ក្នុង​ការជួយ​សម្រក​ទម្ងន់ បន្ថយ​សម្ពាធ​ឈាម បន្ធូរបន្ថយ​ជំងឺ​ផ្លូវដង្ហើម ធ្វើឱ្យ​ឆ្អឹង​រឹងមាំ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យមាន​សុខភាព​ល្អ ជំរុញ​ដល់​សុខភាព​បេះដូង និង​កាត់បន្ថយ​ឱកាស​ក្នុងការ​ខូច​បំពង់​សរសៃប្រសាទ​ចំពោះ​ទារក​។ រមៀត​ស​ក៏​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក​បានដែរ ដោយសារតែ​វា​សម្បូរ​ទៅដោយ​កម្រិត​ជាតិ​ប្រេង​គ្លុយកូស​យ៉ាងខ្ពស់​។

​    ​រមៀត​សមាន​សារធាតុចិញ្ចឹម​ខ្ពស់ និង​ផ្ទុក​ទៅដោយ​សារធាតុ​រ៉ែ​ដូចជា កាក​សរសៃ​អាហារ​, វី​តា​មី C, អាស៊ីដ Folic, ប៉ូ​តា​ស្យ៉ូ​ម​, កាល់​ស្យ៉ូ​ម​, ម៉ាញ៉េ​ស្យ៉ូ​ម ស័ង្កសី និង​ម៉​ង់​ហ្គា​ណែ​ហ្ស ក៏ដូចជា​អង់ស៊ីម និង​ជាតិ​ប្រេង​ដូចជា Sinigrin ជា​ជាតិ​ប្រេង​គ្លុយកូស​ដ៏​ខ្លាំងក្លា​។ សមាសធាតុ​ទាំងនេះ​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​។

​    ​* នេះ​គឺជា​អ្វីដែល​អ្នកត្រូវការ​ដើម្បី​បន្សាប​ជាតិពុល​ចេញពី​ខ្លួន​៖
​    ​- មើម​រមៀត​ស​ប្រវែង ១០ សង់ទីម៉ែត្រ (​កោស​យក​សាច់​)
​    ​- ប៉ោម​ទំហំ​មធ្យម ៣ ផ្លែ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ស្រា ១០០ មិ​ល្លី​លីត្រ​
​    ​កោស​យក​សាច់​ប៉ោម​ទាំងបី​ផ្លែ រួចហើយ​លាយ​វា​ជាមួយ​រមៀត​ស​ដែល​កោស​សាច់​រួច​។ បន្ទាប់មកទៀត បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ស្រា ១០០ មិ​ល្លី​លីត្រ​។ រួច​ទទួលទាន​របស់​ដែល​លាយ​រួច​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​។

​    ​ពិ​សាវា​សម្រាប់​អាហារ​ពេលព្រឹក​ជាមួយនឹង​នំប៉័ង ១ ឬ ២ បន្ទះ​។ ធ្វើបែបនេះ​រយៈពេល ១ សប្តាហ៍​។ វា​នឹង​បន្សាប​ជាតិពុល​ចេញពី​ខ្លួន​របស់​អ្នក​អស់រលីង ហើយ​ថែមទាំង​កាត់បន្ថយ​ការកើត​ជំងឺ​ផ្សេងៗ​ទៀតផង​ដែរ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់