adverise with khmeread Have you ever woken up in the middle of night paralyzed you%e2%80%99re not alone

ធ្លាប់​ត្រូវ​ខ្មោច​សង្កត់​ទេ​? នេះ​ជា​អ្វីដែល​បានកើត​ឡើង​ចំពោះ​អ្នក​...

​     មនុស្ស​ដែល​ធ្លាប់​ត្រូវ​ខ្មោច​សង្កត់​ដឹង​ច្បាស់​ណាស់​ថា​វា​មាន​អារម្មណ៍​គួរឱ្យខ្លាច​របៀប​ណា​។ ពួកគេ​មាន​អារម្មណ៍​ដូច​ត្រូវគេ​ចាប់​សង្គ្រប់​ជាប់​ពេល​ទើប​ងើប​ពី​គេង ឬ​ពេល​ទើប​ចូល​គេង​។ ពួកគេ​មិនអាច​រើ​បំរាស់​ខ្លួន ឬ​ស្រែ​កបាន​នោះឡើយ​។ ពួកគេ​មាន​អារម្មណ៍​ដឹងខ្លួន ប៉ុន្តែ​សឹងតែ​មិន​ជឿ​ចំពោះ​អ្វីដែល​បាន​កើតឡើង​ចំពោះ​ពួកគេ​នោះទេ​។

​    ​ជាការ​ពិត ខ្មោច​សង្កត់ ឬ​ខ្វិន​ដំណេក​គឺជា​ព្រឹត្តិការណ៍​ជីវសាស្ត្រ ហើយ​វា​ពុំមាន​អ្វី​គួរឱ្យ​បារម្ភ​នោះទេ​។ វា​ជា​ត្អើក​នៅក្នុង​សារធាតុ​គីមី​របស់​ខួរក្បាល​ខណៈពេលដែល​អ្ន​កបាន​ប្តូរ​ពី​ការ​គេង​មក​ការ​ភ្ញាក់​ដឹងខ្លួន​មួយ​ទំហឹង​។

​    ​* អ្វី​ទៅ​ដែល​បណ្តាលឱ្យ​ខ្មោច​សង្កត់​?
​    ​មូលហេតុ​ចម្បង​គឺ​អាកា​រៈ​ម្យ៉ាង​ហៅថា REM atonia​។ REM គឺ​សំដៅលើ​ការ​គេង​មួយស្រឡេត រីឯ Atonia មានន័យថា កង្វះ​ភាព​តឹង​ណែន​នៃ​សាច់ដុំ​។

​     REM atonia គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ការ​គេង​ដែលមាន​សុខភាព​ល្អ​។ ពេល​គេង​រាល់​យប់ ចង្វាក់ជីពចរ​ត្រូវបាន​កាត់ផ្តាច់​ពីគ្នា​រវាង​សាច់ដុំ និង​ខួរក្បាល​របស់​អ្នក​។ ខួរក្បាល​នៅតែ​អាច​ប្រាប់​រាងកាយ​របស់​អ្នក​ឱ្យធ្វើ​រឿង​ផ្សេងៗ ប៉ុន្តែ​រាងកាយ​មិនអាច​ឆ្លើយតប​បានទេ​។

​    ​ខ្មោច​សង្កត់​កើតឡើង​នៅពេល​ក្រោក​ឡើង​ហើយ តែ REM atonia នៅតែ​បន្ត​នៅ​ស្ងៀម​មួយកន្លែង​។​

​    ​* តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ក្រោក​ឡើង​ពី​ខ្មោច​សង្កត់​?
​    ​យុទ្ធវិធី​ដូចខាងក្រោម​មួយចំនួន​អាច​នឹង​ជួយ​អ្នក​បាន ខណៈ​យុទ្ធវិធី​ផ្សេងទៀត​ប្រហែលជា​មិនមាន​ប្រសិទ្ធភាព​ទេ​។

​    ​១. សូម​ព្យាយាម​ធ្វើខ្លួន​ឱ្យ​ស្រួល​តាម​អាកា​រៈ​ខ្មោច​សង្កត់ ព្រោះ​ការ​តតាំង​ជាមួយ​វា​នឹងធ្វើ​ឱ្យ​អ្នក​កាន់តែ​ភ័យ​ស្លន់ស្លោរ និង​បង្កើន​ឱកាស​ក្នុងការ​មមើមមាយ​គួរឱ្យខ្លាច​។​
​    ​២. ព្យាយាម​កម្រើក​ម្រាមដៃ​ម្រាមជើង​ថ្នមៗ​។ វា​នឹង​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​របស់​អ្នក​ថា រាងកាយ​របស់​អ្នក​ភ្ញាក់​ដឹងខ្លួន​ហើយៗ​វា​នឹង​បញ្ឈប់ Atonia ភ្លាម​។
​    ​៣. រ៉េ​ភ្នែក​ចុះឡើង រួច​ព្រិច​ចុះឡើងៗ​។ មើលទៅ​ជុំវិញ​បន្ទប់​។ គោលបំណង​ធ្វើបែបនេះ​គឺ​ដើម្បី​ដាស់​ខួរក្បាល និង​រាងកាយ​របស់​អ្នក​។
​    ​៤. កម្រើក​បបូរមាត់ និង សាច់ដុំ​មុខ​របស់​អ្នក​។​
​    ​៥. ដកដង្ហើម​វែងៗ និង​យឺតៗ​។​
​    ​៦. ផ្តោតអារម្មណ៍​លើ​កន្លែង​ដែល​ស្ងប់ និង​វិជ្ជមាន ដូចជា​ផ្ចង់អារម្មណ៍​ទៅលើ ឆ្នេរសមុទ្រ​ក្រោម​ពន្លឺព្រះអាទិត្យ ឬ​ច្រៀង​ចម្រៀង​កន្ត្រាក់​អារម្មណ៍​នៅក្នុង​ចិត្ត​។
​    ​៧. ធ្វើ​មុខជូរ​ហួញ​ប្រៀប​បី​ដូចជា​អ្នក​កំពុង​ហិតក្លិន​មិនល្អ​អ្វីមួយ​។ ធ្វើ​វាពីរ​ទៅ​បី​ដង​ជាប់ៗ​គ្នា ហើយ​ខ្មោច​សង្កត់​នឹង​បាត់​ទៅវិញ​ភ្លាម​។
​    ​បន្ទាប់ពី​ក្រោក​ឡើង​ហើយ​នោះ សូម​ងើប​ទៅ​បើកភ្លើង​។ រួច​លុបមុខ​នឹង​ទឹក​ត្រជាក់​។ ប្រសិនបើ​អ្នក​នៅ​សម្ងំ​លើ​គ្រែ ឱកាស​ត្រូវ​ខ្មោច​សង្កត់​ទៅវិញ​គឺ​ពិត​ជាមាន​ខ្ពស់​ណាស់​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់