ស្ត្រីឥណ្ឌាម្នាក់រស់នៅជាមួយពស់ថ្លាន់ប្រវែង ៤ ម៉ែត្រ។ នៅពេលសត្វចិញ្ចឹមខុសតម្រារបស់គាត់អត់ស៊ីអ្វីសោះអស់រយៈពេលពីរបីសប្តាហ៍ គាត់ក៏បានយកវាទៅឱ្យពេទ្យសត្វពិនិត្យមើល។
ពេទ្យសត្វបានសួរស្ត្រីម្នាក់នោះថាតើពស់នោះបានដេកជាមួយគាត់រាល់យប់ និងរុំខ្លួនគាត់យ៉ាងស្និទ្ធដែរឬក៏អត់។
គាត់ឆ្លើយថាពិតជាបានដេកជាមួយគ្នាពិតមែន ហើយបានបន្ថែមថា លោកស្រីពិតជាពិបាកចិត្តណាស់ ព្រោះគាត់មិនអាចជួយឱ្យពស់ថ្លាន់នេះមានអារម្មណ៍ល្អប្រសើរឡើងវិញ។
បន្ទាប់មក លោកស្រីបានឮចម្លើយដ៏ភ្ញាក់ផ្អើលបំផុតពីពេទ្យសត្វដែលនិយាយថា "សត្វចិញ្ចឹមរបស់គាត់មិនមែនឈឺនោះទេ ប៉ុន្តែវាកំពុងត្រៀមខ្លួនស៊ីអ្នកស្រីប៉ុណ្ណោះ"។ ហេតុផលដែលពស់ថ្លាន់នេះឱបរឹតលោកស្រី គឺព្រោះតែវាកំពុងពិនិត្យមើលទំហំខ្លួនលោកស្រីដើម្បីវាស់ទម្ងន់ចំណីអាហាររបស់វា។ តាមរបៀបនេះ វាកំពុងតែត្រៀមខ្លួនសម្រាប់ចំណីរបស់វាមុនពេលវាយប្រហារ។ ពស់ថ្លាន់មិនស៊ីចំណីញឹកញាប់ទេ ព្រោះវាអាចលៃលករយៈពេលស៊ីអាហារបានយ៉ាងងាយស្រួលដោយខ្លួនវា។
អ្នកប្រហែលជាអាចរៀនសូត្រអ្វីមួយពីសាច់រឿងពិតមួយនេះ។ មនុស្សស្គាល់មុខមិនស្គាល់ចិត្តនោះទេ វាក៏មិនខុសអីពីសត្វពស់មួយក្បាលនេះដែរ ដូច្នេះសូមកុំយកខ្លួនត្បៀតនឹងសត្វបែបនេះឱ្យសោះ៕
