adverise with khmeread Locked out of your car

ភ្លេច​កូនសោ​ក្នុង​ឡាន ហើយ​ជាប់​គន្លឹះទ្វារ​គួរ​ធ្វើ​បែបណា​?

​    ​អ្វី​ដែលជា​រឿង​ស៊យ​បំផុត​គឺ​ការជាប់​ទ្វារ​ឡាន​ទាំង​ភ្លេច​កូនសោ​នៅក្នុង​នោះ​។ ប្រសិនបើ​អ្នក​ជួប​រឿងនេះ តើ​គួរ​ធ្វើយ៉ាងណា​? ទៅរក​ជាង​? ឬ​រក​វិធី​ដោះ​ទាល់​ដោយ​ខ្លួនឯង​? ថ្ងៃនេះ យើង​នឹង​បង្ហាញ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​នេះ​ចំនួន ៤ យ៉ាងដូច​បង្ហាញ​ក្នុង​វីដេអូ​ខាងក្រោម​៖

​    ​១. ប្រសិនបើ​អ្នកមាន​រថយន្ត​ចាស់ ល្បិច​ដោះ​ទាល់​មួយ​នេះ​គឺ​សម្រាប់​អ្នក​ហើយ​។ ជាមួយនឹង​ខ្សែ​ចង​គួច​ក្បាល​មួយ អ្នកនឹង​អាច​បើកទ្វារ​ឡាន​ចាស់​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ហៅ​ជាង​មកជួយ​នាំ​តែ​ខ្មាស់​គេ​នោះទេ​។

    ​២. ដើម្បី​ចូលក្នុង​រថយន្ត​ថ្មី​ដែលមាន​សោ​អេ​ឡិច​ត្រូ​និ​ច សូម​ប្រើ​កូន​បាល់​តេ​ន្នី​ស និង​កន្ត្រៃ​។
 

​    ​៣. ករណី​ទ្វារ​ឡាន​ដូចខាងក្រោម​នេះ អ្នក​គ្រាន់តែ​ប្រើ​ដែក​កោង​ខាងចុង​ដ៏​វែង​មួយ និង​កំណល់​សំប៉ែត​សម្រាប់​គាស់​ទ្វារ​ឱ្យ​ហើប​បន្តិច​តែប៉ុណ្ណោះ​។
 

​    ​៤. ចុងក្រោយ​អ្នក​អាច​ប្រើ​ស្មា​ព្យួរ​អាវ​ដែក​សម្រាប់​លូក​តាម​កញ្ចក់​ទ្វារ​ឡាន​ដើម្បី​គាស់​គន្លឹះ​ចេញ​ជាការ​ស្រេច​៕
 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់