adverise with khmeread Get rid of bunions with olive oil heres how to do it right

របៀប​បំបាត់​ជំងឺ​ហើម​មេជើង​ដោយ​ប្រើ​ប្រេង​អូ​លីវ​!

​     អ្វី​ទៅជា​ជំងឺ​ហើម​មេជើង​? វា​ជា​ការឡើង​រឹង​នៅត្រង់​មេជើង​។ វា​មើលទៅ​ដូច​ឆ្អឹង ប៉ុន្តែ​តាមពិតទៅ​វា​ជា​កំណក​អំបិល ដែល​បាន​ពូន​ផ្តុំគ្នា​រហូត​ទាល់តែ​រឹង​នៅ​ជុំវិញ​សន្លាក់ និង ធ្វើឱ្យ​មេជើង​ឡើង​ហើម​។​

​    ​កក្តា​ផ្សេងៗ​គ្នា​ដែល​បង្កបញ្ហា​នេះ​កើតឡើង​មានដូចជា​រោគ​ឈឺ​តាម​សន្លាក់ឆ្អឹង របប​អាហារ ការរំលាយ​អាហារ ឬ ជម្រើស​ពាក់​ស្បែកជើង​មិន​ត្រឹមត្រូវ​។ ជំងឺ​ហើម​មេជើង​ធ្វើឱ្យ​យើង​ពិបាក​ដើរ និង​ថែមទាំង​ពិបាក​រក​ស្បែកជើង​មក​ពាក់​ថែមទៀត​។

​      មនុស្ស​ចាស់​តែង​ជួប​បញ្ហា​នេះ​ញឹកញាប់​ជាងគេ ប៉ុន្តែ​ក្មេង​អាយុ​ខ្ទង់ ២០ ឆ្នាំ​ក៏​អាច​ជួប​បញ្ហា​នេះដែរ​។ មនុស្ស​វ័យ​ខ្ទង់ ២០ ឆ្នាំ​ចំនួន ២៣​ភាគរយ​នៅ​សហរដ្ឋអាមេរិក​បាន​ជួយ​ប្រទះ​ជំងឺ​ហើម​មេជើង​នេះ ហើយ​ភាគច្រើន​គឺជា​ស្ត្រី​។

​    ​* តើ​បញ្ហា​នេះ​អាច​ដោះស្រាយបាន​យ៉ាងដូចម្តេច​?
​    ​ការវះកាត់​អាចជួយ​បានដែរ​ប៉ុន្តែ​អាច​សម្រាល​ការ​ហើម​បានតែ​រយៈពេល​ខ្លី​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ហើយ​វា​ក៏ត្រូវ​ការ​ពេល​យូរ​ថែមទៀត​ទម្រាំ​ដើរ​បាន​ស្រួល​ឡើងវិញ​។ តើ​ហេតុអ្វី​ចាំបាច់​រង​នូវ​ផ្លែកាំបិត​វះកាត់ បើ​អ្នក​អាចជា​សះស្បើយ​ឡើងវិញ​តែ​ក្នុង​រយៈពេល​ខ្លី​នោះ​?

​    ​សំណាងល្អ មាន​ឱសថ​ធម្មជាតិ​អាច​ព្យាបាល​ការឈឺ​សន្លាក់​ប្រភេទ​នេះ​បាន ដោយ​មិនចាំបាច់​ត្រូវការ​វះកាត់​នោះឡើយ នោះ​គឺ​ប្រេង​អូ​លីវ​។

​    ​* ម៉ាស្សា​ដោយ​ប្រេង​អូ​លីវ​
​    ​ប្រេង​អូ​លីវ​អាច​ព្យាបាល​ជំងឺ​ហើម​មេជើង​នេះ​បាន ព្រោះ​វា​ជួយ​ធ្វើឱ្យ​លំ​ហូរឈាម​ទៅកាន់​មេជើង​បានល្អ​ប្រសើរ​។ ការ​ម៉ាស្សា​នឹង​ធ្វើឱ្យ​ទឹករំអិល​សន្លាក់ឆ្អឹង​មាន​ចលនា​ជុំវិញ​ឆ្អឹង​សាជាថ្មី​។

​    ​សូម​ធ្វើការ​ម៉ាស្សា​ត្រង់​មេជើង និង​ប្រអប់ជើង​ជាមួយ​ប្រេង​អូ​លីវ​រយៈពេល ១៥ នាទី​។ ធ្វើ​វា​ពីរដង​ក្នុង​មួយថ្ងៃ​។ អ្នកនឹង​សម្គាល់​ឃើញថា ការ​ហើម​មេជើង​នឹង​ចាប់ផ្តើម​ស្រក​ចុះ​វិញ ព្រោះ​ជាតិ​អំបិល​ដែល​ក្រាំង​ជាប់​នៅ​ទីនោះ​បាន​រលាយ ហើយ​សន្លាក់​ត្រូវបាន​ធ្វើឱ្យ​រស់​ឡើងវិញ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់