adverise with khmeread Untitled 1

ជនបរទេស​ម្នាក់ បម្រុង​លួច​លេខ​កូដ​កាត ATM​ត្រូវ​ឃាត់ខ្លួន​

    សៀមរាប ៖ ប៉ូលិស​ខេត្តសៀមរាប​ទទួល​ព័ត៌មាន​ពី​ធនាគារ​ABA​នៅ​ថ្ងៃទី ១៣​កុម្ភ​:​ឆ្នាំ​២០១៦ ថា មាន​ជនសង្ស័យ​ជា​ជនជាតិ​បរទេស​បម្រុង​លួច​លេខ​កូដ​កាត ATM​ធនាគារ​ABA​ដែលមាន​ទីតាំង​នៅមុខ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទៀតហើយ​។​

    ភ្លាមនោះ​ដោយ​ទទួលបាន​ភ្លាម​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ,​ការិយាល័យ​អន្តោប្រវេសន៍ ការិយាល័យ​អន្តរា​គម​ន៏ និង កម្លាំង​ប៉ុស្តិ៍​ស្វាយដង្គុំ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប បាន​សហការគ្នា ចុះ​ប្រតិបត្តិការ​ភ្លាម​ឃ្លាំ​ចាំមើល​រហូតដល់​ម៉ោង ១១​និង​៤០​នាទី ទើប​ឃើញ​ជន​ស​ង្ស​យ័​ជា​ជនជាតិ​បរទេស​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ធ្វី​កូ​ស្សានី​កូ​លៀវ អាយុ​២៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ប៊ុល​ការី ចូលទៅក្នុង​ទូ ATM បម្រុង​ធ្វើ​សកម្មភាព តែ​បាន​រត់​គេចចេញ​ភ្លាម​ទៅកាន់​ភោជនីយដ្ឋាន​ជិត​កន្លែង​នោះ ខណ​:​ពេល​ប្រទះឃើញ​សមត្ថកិច្ច ។​

    សមត្ថកិច្ច​បាន​ព្យាយាម​តាមឃ្លាំមើល​ឃើញ ជនសង្ស័យ​កំពុង​ព្យាយាម​លាក់​វត្ថុតាង​ក្នុង​បន្ទប់ទឹក​នៃ​ភោជនីយដ្ឋាន ហូ​ម​ខុ​ក​ថែ​ល ក្បែរ​នោះ​ហើយ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​យកមក​សួរ​តែម្តង​។​

   តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បានមក​សៀមរាប​២​លើក​គឺ​លើក​ទី​១ នៅ​ថ្ងៃទី ១៧​កក្កដា​ឆ្នាំ​២០១៥​សំរាក ១០​យប់ ពុំ​បានធ្វើ​សកម្មភាព​ទេ​។​មក​លើក​ទី​២ នៅ​ថ្ងៃទី ១១​កុម្ភ​:២០១៦ ដេក​នៅផ្ទះ​សំណាក់​ថន​សោភា​អង្គរ ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

   លុះ​នៅ​ថ្ងៃទី ១៣​កុម្ភ​:២០១៦ ពេលព្រឹក​ជនសង្ស័យ បាន​ទៅធ្វើ​សកម្មភាព​លួច  មិនបាន​សម្រេច​ដោយ​បំពាក់​ឧបករណ៍​មិនត្រូវ​គ្នា​ទូ ATM លេខ​៧៣ ស្ថិតនៅ​ជិត​សណ្ឋាគារ​កា​សា​ស្ថិត​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។​

    ដូចនេះ​ខ្លួន​ក៏​បន្ត​ទៅធ្វើ​សកម្មភាព​លួច​នៅមុខ​ពេទ្យ​ប​ង្អៃ​ក ទូ ATM លេខ​២៧ ស្ថិតនៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ទើប​បំពាក់​ឧបករណ៍​ត្រូវ ហើយ​ជនសង្ស័យ​អង្គុយចាំ​ក្បែរ​នោះ ។​

    លុះ​ក្រ​ឡែក​ឃើញ​សមត្ថកិច្ច​ក៏​ស្ទុះ​ទៅ​ដកយក​ឧបករណ៍​មកវិញ ហើយ​គេច​ចូលក្នុង​បន្ទប់ទឹក​នៃ​ភោជនីយដ្ឋាន ហូ​ម​ខុ​ក​ថែ​ល​ក្បែរ​នោះ​ត្រូវ​កម្លាំង​ប៉ូលិស​ចាប់បាន​តែម្តង ព្រមទាំង​ដកហូត​វត្ថុតាង​គ្រប់គ្រាន់​៕

 

 

adverise with khmeread

មតិយោបល់