រថយន្តឌីជេCake ឆ្លងផ្លូវត្រូវយុវជនម្នាក់បើកម៉ូតូ បុកចំពីចំហៀង
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនបុករថយន្តឡិចស៊ី៤៧០ ដែលគេស្គាល់ថាជារបស់"ឌីជេCake "ខណះកំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យរងរបួសសន្លប់ស្តូកស្តឹង ។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខខារ៉ាអូខេគីរីរម្យ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តឡិចស៊ីស ៤៧០ មួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-0919 ដែលគែស្គាល់ថាជារបស់"ឌីជេCake" បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ។
ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្វេងទៅផ្លូវលេខ១១៥ ខណះពេលកំពុងបត់ឆ្លងផ្លូវក៏ស្រាប់មានយុវជនម្នាក់ទំនងជាស្រវឹងស្រាផងនោះ បានជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1K-6666 ជិះតាបណ្តោយផ្លូវព្រះសីហនុពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន បានបុករថយន្តចំពីចំហៀងពេញទំហឹង បណ្តាលឱ្យរងរបួសនិងសន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសាមុយឱ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកវាស់វែងនិងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករា រង់ចាំដោះស្រាយតាមនីតិវិធី ៕


សូមចុច Like ដើម្បីទទួលអត្ថបទ ថ្មីៗនៅលេី Facebook របស់លោកអ្នក
ចូលចិត្តអត្ថបទ សូមចុច Share ដេីម្បីចែករំលែក
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.khmeread.com ដោយគ្មានការអនុញាត។