adverise with khmeread Untitled 1

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

     ភ្នំពេញ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​បុរស​ស្លាប់​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦ នៅ​ចំណុច​កែង​ផ្លូវ​ថៃ​ហ្គ័​រ លើផ្លូវ​ជាតិ​លេខ​១ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំង​យ៉ុង​ពណ៌​ទឹកប្រាក់​ប្រភេទ​ទេសចរណ៍​ពាក់​ស្លាក​លេខ​2AG7930 បើកបរ​ដោយ​ឈ្មោះ​ហៀ​ប គឹម​ហាប់ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ បើកបរ មាន​ទីលំនៅ ខេត្តពោធិ៍សាត់ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​សណ្តោង​រ៉ឺម៉ក​ដឹក​ដែក ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​1E-1052​បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​នៅ​នឹង​កើតហេតុ​តែម្តង​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​ថូ​វ សុខា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិធំ ឃុំ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

     ប៉ូលិស​បន្តទៀតថា ដំបូង​រថយន្ត​បង្ក​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កៀនស្វាយ​បត់​ចូល​ផ្លូវ​ថៃ​ហ្គ័​រ​។​ចំណែក​ម៉ូតូ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​។ ពេលមកដល់​ចំណុច​ខាងលើ​ក៏បាន​បុក​គ្នា​តែម្តង​។​

    សព​ជនរងគ្រោះ​ត្រូវបាន​គ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុក​កៀនស្វាយ​។​ចំណែក​អ្នកបើកបរ​បង្ករ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​សង្កាត់​ព្រែក​ឯង​។ ចំពោះ​រថយន្ត​បង្ករ​នឹង​ម៉ូតូ​រងគ្រោះ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ ៕​

adverise with khmeread

មតិយោបល់