adverise with khmeread Untitled 1

អាវុធហត្ថ​ឃាត់​ស្ត្រី​ម្នាក់​ជួញ​គ្រឿងញៀន​

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវ​៣១៣​ក្រុមទី​៥​ភូមិ​គោក​ឃ្លៀង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

    អាវុធហត្ថ​បាន​ឲ្យ​ដឹងថា កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​,​ខណ្ឌ​សែន​សុខ និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ចក់ សារី អាយុ​៥៨​ឆ្នាំ​មុខរបរ​មេផ្ទះ​និង​ជា​ម្ចាស់ផ្ទះ​។​

    ចាប់យក​វត្ថុតាង​រួមមាន :១-​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​3​កញ្ចប់​(2​តូច​1​ធំ​),២-​កាំភ្លើងខ្លី​01​ដើម​,៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​01,៤-​ថង់​ច្រក​មួយចំនួនធំ​,៥-​ដប​ជក់​03,៦-​ដែកកេះ​05,៧-​ទុយោ​មួយចំនួន​និង​៨-​ក្រដាស​អា​លុយ​មី​ញូ​ម​01​ដុំ ។​

    បច្ចុប្បន្ន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ដើម្បី​បន្ត​នីតិវិធី​៕​

adverise with khmeread

មតិយោបល់