adverise with khmeread Index

ឃាតករ​បាញ់សម្លាប់​ម​នុស្ស​ដ៏​សាហាវព្រៃផ្សៃ​នៅ​ខេត្តព្រះវិហារ​

    ព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​ឃាតករ​បាញ់សម្លាប់​មនុស្ស​ដ៏​សាហាវ​ឃោ​ឃៅ​ព្រៃផ្សៃ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩ និង​២៦​នាទី​យប់​ថ្ងៃ​១៣​កុម្ភ​: នៅ​ចំណុច​ភូមិ​ឈូក ឃុំ​ត្បែង​២ ស្រុក​គូលែន ខេត្តព្រះវិហារ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ។​

     អំពើ​ឃាតកម្ម​នោះ​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើប្រាស់​កាំភ្លើង​អាកា​និង​មានការ​ពួនស្ទាក់់​ចាំ​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ ឈ្មោះ គី គឹម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដែលមាន​មុខរបរ​ក​សិ​ករ រស់នៅ​ភូមិ ឃុំ ខាងលើ ។​

    ក្រោយពី​មានការ​បាញ់ប្រហារ ជន​ជា​ឃាតករ​បាន​គេចខ្លួនបាត់ ហើយ​សម​ត្ត​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​វែកមុខ​ជនសង្ស័យ​ជា​ឃាតករ ហើយ​បានដាក់​ការសង្ស័យ លើ​ករណី​ឃាត​កម្មនេះ​ថា​ជា​រឿង​គំនុំ ៕​

adverise with khmeread

មតិយោបល់