ស៊ីដាច់ឡានសង្សារ, សង្សារខឹងប្តឹងត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល០១ និង៣០នាទីរំលងអាធ្រាត្រ ពីបទ រំលោភលើទំនុកចិត្ត (យករថយន្ត) ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ វេលា ម៉ោងប្រហែល០៦ និង៣០នាទីព្រឹកនៅចំណុចមុខផ្ទះលេខ៤៨៧ ផ្លូវលេខ១២៨ ក្រុមទី២៦ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ យិន វិសិទ្ធ ហៅ ចន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ពេជ្រ ស្រីត្តី ហៅ តី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ៤៨៩E2 ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានម៉ូតូមួយគ្រឿងម៉ាក Yamaha FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-4081 ដែលមានលេខតួ និងលេខម៉ាស៊ីន: 0024803 (ចាប់យកពីឈ្មោះ យិន វិសិទ្ធ) និងរថយន្តមួយគ្រឿងម៉ាក Camry ស៊េរី2007 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-3991 ដែលមានលេខតួ: GTN-BB46-173012133 លេខម៉ាស៊ីន 2AZ-2266703 (ទទួលពីឈ្មោះ សោម ផានឿន ជាជាងជួសជុលរថយន្ត)។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះឈ្មោះ ពេជ្រ ស្រីត្តី និងជនសង្ស័យជាសង្សារនឹងគ្នាស្រឡាញ់គ្នារយៈពេល២ខែមកហើយដោយជួលផ្ទះស្នាក់នៅជាមួយគ្នា។

លុះនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៦ និង៣០នាទីព្រឹក ជនសង្ស័យឈ្មោះ យិន វិសិទ្ធ ហៅ ចន បានយករថយន្តមួយគ្រឿងម៉ាក Camry ស៊េរី2007 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-3991 របស់ជនរងគ្រោះ ថាជិះទៅធ្វើការនៅម្ដុំដីអិន។

រហូតដល់ម៉ោងប្រហែល ៨យប់ ទើបជនសង្ស័យឈ្មោះ យិន វិសិទ្ធ បានត្រឡប់មកផ្ទះជួលវិញ ស្រាប់តែបាត់រថយន្ត។ ពេលនោះជនរងគ្រោះបានសួរទៅជនសង្ស័យរឿង រថយន្តមិនឃើញតែជនសង្ស័យបានប្រកែកថាមិនបានយកទេទើបជនរងគ្រោះខឹងក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ឃាត់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ យិន វិសិទ្ធ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់តែម្ដង៕

        

adverise with khmeread
tiger
Loading ad ...