adverise with khmeread Index

ឃាត់​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ពាក់ព័ន្ធ​គ្រឿងញៀន​

      ភ្នំពេញ ៖ ក្មេងប្រុស​វ័យ​១៤​ឆ្នាំ ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​រកឃើញថា ពាក់ព័ន្ធ​និង​ករណី​ជួយ​ដូរ​គ្រឿងញៀន នៅ​ម៉ោង​ប្រមាណ ២​និង​៣០​នាទី ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឌឿ​ន ផានិត ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​ផ្ទះ​លេខ​២០ ផ្លូវលំ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន ខណៈពេលដែល​កំពុង​ឈរ​លក់​ថ្នាំញៀន នៅ​ចំណុច​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម​។​ចំណែក​បក្សពួក​ឈ្មោះ ម៉ុ​ន សារី​ម ភេទ​ស្រី អាយុ ៣៨​ឆ្នាំ បាន​រត់​គេចខ្លួនបាត់​។​

    ប៉ូលិស​បាន​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ប៉ូលិស​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១២​កញ្ចប់​តូច កញ្ចប់​ឈើគូស​ចំនួន​១ និង​លុយ​ខ្មែរ ៣០០០​រៀល រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត​៕​

adverise with khmeread

មតិយោបល់