តួលេខផ្លូវការ៖ ក្នុងសហរដ្ឋអាមេរិករបស់លោកត្រាំ ជនជាតិអាមេរិកខ្លួនឯងផ្ទាល់ជាការគំរាមកំហែងភេរវកម្មខ្លាំងជាងភេរវជនមូស្លីមបរទេស

ការបាញ់ប្រហារយ៉ាងធំសម្បើម បានកើតឡើងចាប់តាំងពីប្រធានាធិបតីទី ៤៥ Donald Trump កាន់តំណែង ហើយជនល្មើសភាគច្រើន គឺជាប្រជាជនអាមេរិកស្បែកសច្រើនជាងជនមូស្លីមមកពីក្រៅប្រទេសទៅទៀត។

យោងតាមការសិក្សាមួយដោយ New America នៅចន្លោះឆ្នាំ ២០០១ និង ២០១៥ ជនជាតិអាមេរិកត្រូវបានសម្លាប់ដោយក្រុមជនជាតិអាមេរិកជ្រុលនិយមស្ដាំ ជាជាងក្រុមភេរវករអ៊ីស្លាមទៅទៀត។

ទិន្នន័យនេះរៀបចំដោយ Gun Violence Archives ហើយចាប់តាំងពី Trump កាន់ដំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ មក បង្ហាញថា មនុស្ស ៣២៣ នាក់បានស្លាប់ និង ១២៤៩ នាក់របួសក្នុងការវាយប្រហារដ៏ធំ។

ការបាញ់ប្រហារនៅ Las Vegas ជាលទ្ធផលមនុស្ស ៥៩ នាក់បានស្លាប់ និងរបួសរាប់រយនាក់។ និយាយទៅកាន់វេទិកាសេតវិមានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យសារព័ត៌មានរបស់សេតវិមាន Sarah Huckabee Sanders និយាយថា ឥឡូវនេះគឺមិនមែនជាពេលនិយាយគ្នាអំពីការរឹតបន្តឹងការគ្រប់កាំភ្លើងទេ។

ក្នុងខែមករា Trump ក៏បានចុះហត្ថលេខាលើបទបញ្ជាមួយ ចាប់តាំងពីការធ្វើវិសោធនកម្ម ដែលបានហាមឃាត់ពលរដ្ឋនៃប្រទេសដែលមានជនជាតិមូស្លីមរស់នៅច្រើន ចំនួន ៧ ប្រទេសមិនឱ្យចូលទៅក្នុងសហរដ្ឋអាមេរិក៕

adverise with khmeread
tiger
Loading ad ...