1

Lionel Messi ចេញ​ស្ទីល​ស៊ុត​ប៉េ​ណា​ល់​ទី​ថ្មី​គួរឱ្យ​បះសក់​ក្នុង​ជ័យជម្នះ ៦-១ ទៅលើ​ក្រុម Celta យប់មិញ​

​តារា​ក្លឹប Barcelona កីឡាករ Messi ហ៊ាន​ប្រថុយ​ប៉ះបាល់​ពី​ទីតាំង​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ ដើម្បី​រក​ការបញ្ជូន​បាល់​របស់ខ្លួន​មួយគ្រា​ប់​ទៀត​នៅក្នុង​ជ័យជម្នះ ៦-១ ទៅលើ​ក្រុម Celta Vigo​។​

​កំពូល​កីឡាករ​ប្រចាំ​ក្លឹប​អ្នកមាន​បុណ្យ​រូបនេះ បាន​បោះបង់ចោល​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់​ដោយសារ​ទាត់​មិនសូវ​ចូល​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​ជា​សំណាង​រូបគេ​បាន​ប៉ះ​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម Luis Suarez ដើម្បី​ធ្វើបាន Hat-Trick ធ្វើ​ឲ្យ​ក្រុម Barcelona នាំមុខ ៤-១ ក្នុង​នាទី​ទី ៨១​។​

Barcelona បានធ្វើ​អ្វីដែល Arsenal បានធ្វើ​ពីមុនមក ពោល​កាលពី​លើក​មុន Robert Pires ក៏​ធ្លាប់​ប៉ះបាល់​ខុស​បច្ចេកទេស​បែបនេះ​ទៅ​ឲ្យ Thierry Henry នៅក្នុង​ប្រកួត​ជាមួយ Manchester City ក្នុង​ទឹកដី Highbury ដែរ​។​

​ប៉ុន្តែ​ការលេង​បាល់​បែបនេះ គឺ​ចេញ​មកពី​វីរៈបុរស​ហូ​ឡង់​លោក Johan Cruyff ដោយ​នៅពេលនោះ​គាត់​បាន​ប៉ះ​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​លោក Jesper Olsen ឲ្យ​ក្រុម Ajax ក្នុង​រដូវ​កាល ១៩៨២/៨៣៕

 

ប្រភព៖ មៀរឺ,ដេលីមែល

មតិយោបល់