ប៉ូលិស ៣ ខេត្តតាមចាប់ក្រុមចោរប្លន់ ៥ នាក់ដល់ខេត្តកំពត

កំពត ៖ ប៉ូលិស៣ខេត្តរួមមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម សហការជាមួយខេត្តកំពត បាននាំមុខសញ្ញាលួចម៉ូតូដែលចាប់បាននៅបាត់ដំបង កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចតាមចាប់ដល់ខេត្តកំពតបាន៥នាក់កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ រួចប្រគល់ឱ្យប៉ូលិសខេត្តបាត់ដំបងចាត់ការបន្ត។

ប៉ូលិសនិយាយថាជននេះឈ្មោះ ស៊ឹម ចាន់ថន (ឃួន ចន្ថន) ហៅឥណ្ឌា ភេទប្រុស អាយុ ៣៥ ឆ្នាំ ផ្ទះនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ តាមរយៈជនល្មើស ស៊ឹម ចាន់ថន (ហៅឥណ្ឌា) មកចង្អុលបង្ហាញនៅមូលដ្ឋានខេត្តកំពត ពាក់ពន្ធ័ករណីសមគំនិត លួច និងទទួលផលចោរកម្មកន្លងមក។

ជាលទ្ធផលបង្ក្រាបបានគឺ

ក/. ស្រុកអង្គរជ័យ: ឃាត់ខ្លួនបានចំនួន ០៣ នាក់ រួមមាន៖ ១.ឈ្មោះ ម៉ម ហ៊ិន ភេទប្រុស អាយុ ៤២ ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ មុខរបរគ្រូបង្រៀននៅអនុវិទ្យាល័យសំឡាញ។

ពេលឃាត់ខ្លួនដកហូតម៉ូតូម៉ាកវ៉េវអាល់ហ្វាចំនួន ០១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1P-7060 លេខតួ 106478 លេខម៉ាស៊ីន 1006478។ បានឆែកផ្ទះដកយកបានម៉ូតូហុងដា សេ១២៥ ស៊េរី ២០១៦ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1V-3063 លេខតួ និងម៉ាស៊ីន 9477570 ស្លាកលេខចំនួន ០៦ មាន ភ្នំពេញ 1CA-2195, ភ្នំពេញ 1C-Q5105, កំពង់ស្ពឺ 1G-5227, កំពង់ចាម 1O(អូ)-8799, កំពត 1E-2266 និងក្បាំងម៉ូតូវ៉េវ ០១គូ។

២.ឈ្មោះ ហ៊ឺ គឹមហៃ ភេទប្រុស អាយុ ៥០ ឆ្នាំ នៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ។ ពេលឃាត់ខ្លួនដកហូតម៉ូតូស្កូពីបានចំនួន ០១ គ្រឿង លេខតួ និងម៉ាស៊ីន 0014978 ភ្នំពេញ 1BB-4922 ៣.ឈ្មោះ ឃិន ណី ភេទប្រុស អាយុ ៤៨ ឆ្នាំ នៅភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ។ ពេលឃាត់ខ្លួនដកហូតម៉ូតូស្កូពីពណ៌ខ្មៅចំនួន ០១ គ្រឿង ស្លាកលេខកំពត 1J-6829 លេខតួ និងម៉ាស៊ីន 8012617 ស៊េរី ២០១២។

ខ/. ស្រុកឈូក៖ ឃាត់ខ្លួនបានចំនួន ០២ នាក់ រួមមាន៖ ១.ឈ្មោះ គឹម សេងដុស ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ពុំមានដកបានអ្វីទេ, ២.ឈ្មោះ និន មាំង ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ពុំមានដកបានអ្វីទេ។

ចំពោះជនដែលឃាត់ខ្លួននៅកំពត ទាំង ០៥ នាក់ លោកព្រះរាជអាជ្ញា សម្របសម្រួលប្រគល់ទៅឱ្យសមត្ថកិច្ចខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...