adverise with khmeread 1

ឃាត់​បុរស​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

     ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន នៅ​ម៉ោង​ប្រមាណ ៤​និង​៣០​នាទី ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ស្ថិតនៅ​នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    មន្ត្រី​អាវុធហត្ថ ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ​វី ការី​ន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​ទី​២-​ឈ្មោះ ម៉ា​ត​ត តា​ហ្សា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

   មន្ត្រី​អាវុធហត្ថ បាន​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ដកហូត ក្រាម​ពណ៌​សរ​ថ្លា (​សង្ស័យ​សារធាតុ​ញៀន​) ចំនួន ១៥​កញ្ចប់​តូច​, ទូរ​សព្ទ័​១​គ្រឿង​, ម៉ូតូ​១​គ្រឿង​, កាត​អេ​ធី​អឹម​ចំនួន​១​សន្លឹក និង​កាបូប​លុយ​ចំនួន​២ មាន​ប្រាក់រៀល​ចំនួន​១១៥០០​រៀល រួច​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​ក្រុង​ចាត់​ការបន្ត​៕​

adverise with khmeread

មតិយោបល់