adverise with khmeread 0

មកវិញ​ភ្លែត​ក្លាយជា Hero ភ្លាម​! Danny "Lord" Welbeck ជួយ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​យកឈ្នះ​លើ​ក្រុម​កំពូល​តារាង​នៅ​ចុង​ម៉ោង​

​អំឡុង​ការប្រកួត​របស់ Danny Welbeck នាពេល​ចុងក្រោយ​បំផុត​សម្រាប់​ក្រុម​កាំភ្លើង​ធំ Arsenal ក្រុម​កំពូល​តារាង​បច្ចុប្បន្ន​ចចក Leicester ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ១៧ គឺមាន​ត្រឹមតែ ១ ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​តំបន់​កាត់ចោល​កាលពី​រដូវ​កាល​មុន​។ នេះ​ប្រហែលជា​គាត់​ស្មានតែ​ពួកគេ​ឥឡូវ​នៅតែ​ស្ថិតនៅ​តំបន់​នោះ​ដដែល​។​

​ដោយ​ពុំ​ខ្លាច​ក្រុម​ឡើង​ជើង Leicester ឬក៏​ការ​តតាំង​ដ៏​ក្លៀវក្លា​គ្រប់ការ​ប្រកួត​របស់​ពួកគេ​នា​រដូវ​កាល​នេះ  ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កាំភ្លើង​ធំ​រូបនេះ​បានធ្វើ​ជោគជ័យ​ម្តងទៀត ដែល​វា​កម្រ​មាន​នរណា​ធ្វើបាន​ដូច​ណាស់ ពេល​ប៉ះ Leicester​។ ក្រុម​ចចក​នៅសល់​គ្នា​តែ ១០ នាក់​បន្ទាប់ពី Danny Simpson ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​នៅ​នាទី​ទី ៥៤ ដោយ​ទទួលពិន័យ​កាត​ក្រហម ប៉ុន្តែ​ក្រុម​ភ្ញៀវ Leicester នៅតែ​បង្ហាញ​ភាពខ្លាំង​ទោះបីជា​បាត់បង់​សមាជិក​ម្នាក់​ក៏ដោយ​។​

​ប៉ុន្តែ​រហូតដល់​នាទី​ទី ៧០ Leicester បាន​ទទួលស្គាល់ថា​លទ្ធផល​តាម​ស្មើ​ពី​សំណាក់​កីឡាករ Theo Walcott គឺ​បាន​បំបាក់​ក្តីសង្ឃឹម​របស់​ពួកគេ​បន្តិច​ម្តងៗ​បាត់ទៅហើយ ក្រោយពី​ទទួលបាន​លទ្ធផល​នាំមុខ​នៅ​តង់​ទីមួយ​។

​ក្រោយពី​កំពូល​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ប្រចាំ​ក្រុម​កាំភ្លើង​ធំ Danny Wellbek បាន​ឈាន​ជើង​ចូលកាន់​ទីលាន​ត្រឹមតែ ១០ នាទីចុងក្រោយ​នៃ​ការប្រកួត បន្ទាប់ពី​បាត់​មុខ​ពី​វិស័យ​បាល់ទាត់​ជាច្រើន​ខែ​កន្លងមកនេះ គាត់​ក៏​អា​ចរក​គ្រាប់​បាល់​ជ័យជំនះ​ក្នុង​លទ្ធផល ២-១ នៅ​ចុង​ម៉ោង ដែល​នេះ​ជាការ​ដូ​ដ៏​រីករាយ​មួយ​សម្រាប់​ការវិល​ត្រឡប់មកវិញ​របស់គាត់​ចំពោះ​ប្រិយមិត្ត​រំភើបស្ទើរហោះពេញកីឡដ្ឋានកាលពីយប់មិញនេះ៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់